ជាតិ
កសិដ្ឋាន ម៉ៅ សៃ សាកល្បងដាំតាសក់ផ្អែមពូជពីបរទេសលើកដំបូងជោគជ័យ
09, Jun 2024 , 7:10 pm        
រូបភាព
ដោយ៖ អ៊ុត រស្មី និងតុប វណ្ណារ៉ា

កំពង់ធំ៖ កសិដ្ឋាន មួយនៅខេត្តកំពង់ធំ ឈ្មោះ ម៉ៅ សៃ បានចាប់ផ្ដើមដាំដុះតាសក់ផ្អែមពូជពីបរទេសលើកដំបូង។ កញ្ញា សឿន ចាន់ធូ ជាម្ចាស់កសិដ្ឋាន បានឱ្យដឹងថា ការសាកល្បងដាំតាសក់លើកដំបូងនេះ ជាបទពិសោធថ្មីមួយសម្រាប់កសិដ្ឋានកញ្ញា ដែលការដាំតាសក់ពូជពីបរទេសនេះពិបាកដាំជាងតាសក់ធម្មតា ព្រមទាំងត្រូវការការថែទាំ និងត្រូវការបច្ចេកទេសដាំច្បាស់លាស់។


កញ្ញា សឿន ចាន់ធូ បានដាំតាសក់នៅក្នុងផ្ទះសំណាញ់ ដែលមាន ទទឹង ១៥ម៉ែត្រ បណ្តោយ ២៣ម៉ែត្រ។ ជាប្រភេទដំណាំដែលពិបាកដាំ ប៉ុន្តែ កញ្ញា សឿន ចាន់ធូ បានដាំតាសក់ផ្អែមលើកទី១ ទទួលបានផលល្អ និងតម្រូវការទីផ្សារខ្ពស់ ព្រោះដាំមានបច្ចេកទេសត្រឹមត្រូវ និងស្តង់ដាខ្ពស់ ។
 
ជាកូនកសិករស្ថិតនៅក្នុង ភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កញ្ញា សឿន ចាន់ធូ ជាមួយបងប្រុសពីរនាក់ទៀត រៀនចប់បរិញ្ញាបត្រជំនាញកសិកម្ម សហការគ្នាបង្កើតកសិដ្ឋានដាំបន្លែចម្រុះ និងលក់គ្រាប់ពូជ ក៏ដូចជាសម្ភារៈដាំបន្លែលើទឹក និងលើដី ។ 
 
កញ្ញា ចាន់ធូ កំពុងបន្តទទួលបានជោគជ័យទៅលើការដាំតាសក់ផ្អែម ដែលជិតបានប្រមូលផល ជាពិសេស កញ្ញាទទួលបានការបញ្ជាទិញពីអតិថិជន ៣០ភាគរយហើយ។ 
។ ថ្វីបើពិបាកដាំដុះ តែដំណាំមួយនេះ មានតម្លៃថ្លៃ ដោយក្នុងមួយ ១គីឡូក្រាមលក់បានតម្លៃ ៣ដុល្លារ ៕

© រក្សាសិទ្ធិដោយ thmeythmey.com