ជាតិ
សាំងធម្មតាចុះថ្លៃ១០០រៀល ​​រីឯម៉ាស៊ូត​​ចុះថ្លៃ ៥០រៀល
11, Jun 2024 , 3:41 pm        
រូបភាព
តម្លៃប្រេងសាំង និងម៉ាស៊ូត ដែលដាក់បង្ហាញនៅតាមស្ថានីយប្រេងឥន្ធនៈ នៅថ្ងៃទី១១ ខែមិថុនានេះ។
តម្លៃប្រេងសាំង និងម៉ាស៊ូត ដែលដាក់បង្ហាញនៅតាមស្ថានីយប្រេងឥន្ធនៈ នៅថ្ងៃទី១១ ខែមិថុនានេះ។
ដោយ​៖​​ ជ ​ដារី

ភ្នំពេញ៖​ តម្លៃលក់រាយប្រេងសាំងធម្មតាបានចុះមកនៅត្រឹម ៤ ១០០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែមិថុនានេះ។ ចំណែកតម្លៃប្រេងម៉ាស៊ូត​វិញ ចុះមកនៅត្រឹម ៤ ០០០រៀល។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១មិថុនានេះ ​របស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍។

 
បើតាមក្រសួងពាណិជ្ជកម្ម  ប្រេងសាំងធម្មតា ចុះ១០០រៀល ខណៈប្រេងម៉ាស៊ីតចុះថ្លៃ ៥០រៀល បើធៀបនឹងរយៈពេល​១០​ថ្ងៃមុន ដែលមានតម្លៃរៀងគ្នា ៤ ១៥០រៀល និង៤ ១០០រៀលក្នុងមួយលីត្រ។ 
 
​តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា គឺត្រូវបានគណនា និងកំណត់ឡើង ដោយផ្អែកទៅលើការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅទីផ្សារអន្តរជាតិ។ នេះបើតាមក្រសួងពាណិជ្ជកម្ម ដែលបានបញ្ជាក់ទៀតថា បណ្តាស្ថានីយប្រេងឥន្ធនៈនៅអាច អាចដាក់លក់តម្លៃប្រេងរបស់ខ្លួន ក្នុងតម្លៃទាបជាងការកំណត់នេះ អាស្រ័យលើភាពប្រកួតប្រជែងក្នុងទីផ្សារជាក់ស្តែង៕
 
 

Tag:
 សាំង
  ម៉ាស៊ូត
© រក្សាសិទ្ធិដោយ thmeythmey.com