ជាតិ
បទសម្ភាសន៍
វីដេអូ
ស្នាដៃនិស្សិត! សិស្ស៣ជំនាញ រួមគ្នាបង្កើតម៉ាស៊ីនប្រមូលសំរាមក្នុងទឹក
16, Jun 2024 , 5:10 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា និងសែម ប្រាក់ដាវ
 
ភ្នំពេញ៖ និស្សិត វិទ្យាស្ថានអភិវឌ្ឈន៍មុខជំនាញកម្ពុជា-ថៃ ចំនួន ៥នាក់ មកពី ៣ជំនាញផ្សេងៗគ្នាមាន អេឡិចត្រូនិក អគ្គិសនី មេកានិច សហការបង្កើតម៉ាស៊ីនប្រមូលសំរាមក្នុងទឹក។ និស្សិតទាំងនេះ យល់ថា បញ្ហាសំរាមនៅតាមប្រព័ទ្ធទឹកនានា ជាពិសេសសំរាមដែលកកស្ទះនៅតាម លូ ប្រឡាយ ក្នុងប្រទេសមិនទាន់ដោះស្រាយបាន។

 

ស្តង់ជាច្រើន មានតាំងបង្ហាញស្នាដៃបច្ចេកវិទ្យា និងផលិតផលផ្សេងៗ របស់សិស្សនិស្សិត មកពីស្ថាប័នរដ្ឋ និងឯកជន ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈ លើកទី៧ ។ ក្នុងចំណោមស្តង់ទាំងនោះ ស្នាដៃម៉ាស៊ីនប្រមូលសំរាមក្នុងទឹក  របស់ក្រុមនិស្សិត មកពីវិទ្យាស្ថានអភិវឌ្ឍន៏មុខជំនាញកម្ពុជា-ថៃ កំពុងបង្ហាញមុខងាររបស់ខ្លួនយ៉ាងទំនើប។
 
លោក លឿត វិសាល ជាសមាជិកក្រុម បានឱ្យដឹងថា ម៉ាស៊ីននេះនឹងអាចជំនួសកម្លាំងមនុស្សច្រើន ព្រោះវាមានមុខងារ ប្រមូល វិចខ្ចប់ និងបែងចែកសំរាមប្រភេទផ្សេងៗពីគ្នា នៅក្នុងទឹកបានយ៉ាងឆាប់រហ័ស។ និស្សិតឆ្នាំទី២រូបនេះ បន្តថា ម៉ាស៊ីននេះអាចប្រមូលសំរាម ដែលកកស្ទះនៅតាម លូ ប្រឡាយ ស្ទឹង និងទន្លេបានផងដែរ។
 
លោក វិសាល ពន្យល់ថា ក្នុងការបង្កើតម៉ាស៊ីនវ័យឆ្លាតនេះមានផលលំបាកច្រើន ព្រោះត្រូវបង្កើតមេកានិចថ្មី ការរចនា គំនិតច្នៃប្រឌិត និងចំណាយថវិកាលើសម្ភារៈ និងគ្រឿងអេឡិចត្រូនិកផ្សេងៗ។ បច្ចុប្បន្នម៉ាស៊ីននេះ ស្ថិតនៅជាគម្រោង ដែលត្រូវសិក្សាបន្តទៀត មិនទាន់អាចដាក់ឱ្យប្រើប្រាស់បានឡើយ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com