ជាតិ
លោក ហ៊ុន ម៉ានី៖ ការវិភាគមុខងារ ត្រូវឈរលើស្មារតីភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ![លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ](https://image.thmeythmey.com/pictures/2024/06/21/imgs__2_.jpg)
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ
×![]()
ភ្នំពេញ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ នានីតិកាលទី៧នេះ។ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលា ស្ដីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» នៅព្រឹកថ្ងៃទី២១ មិថុនានេះ។
លោក ហ៊ុន ម៉ានី ចាត់ទុកសិក្ខាសាលានេះ ជាការរួមចំណែកយ៉ាងសំខាន់ និងជាទស្សនវិស័យ ផ្ដល់ចំណេះដឹងបន្ថែម និងគុណវុឌ្ឍក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួង-ស្ថាប័ន ដើម្បីរៀបចំ និងពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន។
បើតាមលោកឧបនាយករដ្ឋមន្រ្តី សិក្ខាសាលានេះ ជាឱកាសពិភាក្សាអំពីបទពិសោធនៃការអនុវត្តល្អៗ សម្រាប់ការរៀបចំ និងការអនុវត្តកិច្ចការអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណៈ នៅគ្រប់កម្រិតអភិបាលកិច្ចទាំងអស់។ លើសពីនេះ វាក៏ផ្ដល់ឱកាសពិភាក្សាអំពីវឌ្ឍនភាពនៃការងារអាទិភាព កំណែទម្រង់រដ្ឋបាលសាធារណៈ នាពេលបច្ចុប្បន្ន និងដើម្បីស្វែងរក ឬកំណត់នូវចំណុច ដែលត្រូវការកែលម្អ សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។
![](https://image.thmeythmey.com/pictures/2024/06/21/imgs__3_.jpg)
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងដូច្នេះ៖«ភាពចំាបាច់នៃការវិភាគមុខងារ ដែលក្រសួង-ស្ថាប័នសាមី ត្រូវចូលរួមសហការ និងអនុវត្តន៍ទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់»។
រដ្ឋមន្រ្តីមុខងារសាធារណៈរូបនេះ បន្តមានប្រសាសន៍ថា សិក្ខាសាលានេះ នឹងចូលរួមដោះស្រាយបញ្ហាមួយចំនួន ដែលក្រសួង-ស្ថាប័ន កំពុងជួបប្រទះដូចជា ភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទ ។ ជាពិសេសស្វែងយល់ពីភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម និងដោះស្រាយភាព ស្មុគស្មាញនៅក្នុងអន្តរទំនាក់ទំនង និងបញ្ហាអសង្គតិភាពនៃការកំណត់សមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន ។
ត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន៣០ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះមានរៀបចំបទបង្ហាញស្តីពី ពាក់ព័ន្ធការងារវិភាគមុខងារដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ, បទពិសោធ និងករណីសិក្សារបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី និងលំហាត់ពិភាក្សាផងដែរ៕
![](https://image.thmeythmey.com/pictures/2024/06/21/imgs__4_.jpg)
![](https://image.thmeythmey.com/pictures/2024/06/21/imgs__5_.jpg)
![](https://image.thmeythmey.com/pictures/2024/06/21/imgs__6_.jpg)
Tag:
ក្រសួងមុខងារសាធារណៈ
ធនាគារពិភពលោក
វិភាគមុខងារ
© រក្សាសិទ្ធិដោយ thmeythmey.com