ជាតិ
វីដេអូ
សិស្សក្លិបរូបវិទ្យា នៃសាលារៀនជំនាន់ថ្មី បង្កើតម៉ាស៊ីនស្រោចដំណាំបញ្ជាតាមទូរសព្ទដៃ
25, Jun 2024 , 9:49 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា និងសែម ប្រាក់ដាវ

ភ្នំពេញ៖ សិស្សក្លិបរូបវិទ្យា នៃសាលារៀនជំនាន់ថ្មី មកពីវិទ្យាល័យព្រះយុគន្ធរ សហការគ្នាបង្កើតម៉ាស៊ីនស្រោចដំណាំឆ្លាតវៃ បញ្ជាតាមទូរសព្ទដៃ ដើម្បីជួយការងារកសិកម្ម។ យុវជន សាមុត ពុទ្ធិរ៉ា ជាប្រធានក្រុម យល់ថាការងារកសិកម្ម នៅមានលក្ខណៈប្រពៃណីច្រើន ព្រោះកង្វះម៉ាស៊ីនទំនើបៗ។ ម៉ាស៊ីននេះ អាចជំនួសកម្លាំងកសិករបានមួយចំណែក និងចំណេញពេលវេលា។

 
ម៉ាស៊ីនស្រោចដំណាំរបស់ ក្រុម ពុទ្ធិរ៉ា ដំណើការដោយអគ្គសនី ដោយវាអាចទៅមុខ បត់ឆ្វេង បត់ស្តាំ និងបាញ់ទឹកបាន តាមរយះការបញ្ជាតាមកម្មវិធីក្នុងទូរសព្ទដៃ។ គ្រប់មុខងារទាំងអស់ គឺកើតឡើងពីការសរសេរកូដ បញ្ចូលក្នុងបន្ទះឈីបនៅក្នុងម៉ាស៊ីន។ ចំពោះការសរសេរកូដ ពួកគេរៀនពីលោកគ្រូអ្នកគ្រូ និងស្រាវជ្រាវបន្ថែមតាមប្រព័ន្ធអ៊ីនធីណឺត។ម៉ាស៊ីននេះ ពុទ្ធិរ៉ា និងសមាជិកក្រុម បីនាក់ទៀត ចំណាយពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ទាំងការស្រាវជ្រាវ សរសេរកូដ និងដំឡើង។ 
 
សូមជម្រាបថា ស្នាដៃបង្កើតថ្មីរបស់សិស្សប្រមាណ ៤០០ស្តង់ បានដាក់បង្ហាញនៅក្នុងពិព័រណ៍ស្នាដៃសិស្ស នៅវិទ្យាល័យព្រះយុគន្ធរ កាលពីថ្ងៃទៅ២២ មិថុនា។
 

Tag:
 ពិពរណ៍ស្នាដៃសិស្ស
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com