កីឡាអន្តរជាតិ
អន្តរជាតិ
សន្តិសុខ ជួយរារាំង ភរិយា និងអតីតស្រីស្នេហ៍ Walker ជួបគ្នានៅ Euro 2024
25, Jun 2024 , 7:39 pm        
រូបភាព
ភរិយា Kyle Walker និងអតីតស្រីស្នេហ៍រួមទាំងកូនៗ សុទ្ធតែបង្ហាញមុខក្នុងការប្រកួត UEFA Euro 2024 នៅអាល្លឺម៉ង់។ ទាំងកូនប្រពន្ធ និងកូនជាមួយស្រីស្នេហ៍ ចង់ទៅគាំទ្រឪពុក និងក្រុមជម្រើសជាតិអង់គ្លេស។ ក្រុមអ្នកដឹកជញ្ជូនរបស់តោកំណោចជួយសម្របសម្រួលជាមួយសន្តិសុខធ្វើយ៉ាងណាមិនឱ្យប្រពន្ធ និងអតីតស្រីស្នេហ៍ ជួបគ្នា។



អ្នកនាង Annie Kilner ភរិយា Kyle Walker និងកូន៣នាក់ រួមជាមួយអតីតគូស្នេហ៍របស់គេអ្នកនាង Lauryn Goodman និងកូនប្រុសម្នាក់ សុទ្ធតែបង្ហាញមុខក្នុងការប្រកួតវគ្គចែកពូល C ជុំទី២ ដែលអង់គ្លេសស្មើដាណឺម៉ាក ១-១។ 
 
Walker បានរួមរស់ជាមួយនាង Kilner ជាភរិយារយៈពេល ១៥ឆ្នាំ មុនពេលរៀបការនៅឆ្នាំ ២០២១។ ពួកគេមានកូនបួននាក់គឺ Riaan, Roman, Rezon និង Reign ប៉ុន្តែប្តីប្រពន្ធនេះ ធ្លាប់បែកបាក់គ្នានៅឆ្នាំ ២០១៩។
 
បែកបាក ដោយសារខ្សែការពារ Manchester City មានទំនាក់ទំនងស្នេហាជាមួយនាង Goodman ហើយអ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Kairo។ ចាប់តាំងពីបែកគ្នាពី Goodman ហើយបានជួបជុំគ្នាជាមួយ Kilner វិញ Walker ត្រូវបានគេចាប់បានថាបានលួចទាក់ទង Goodman ជាថ្មី រហូតបានកូនទីពីរ នៅឆ្នាំ ២០២៣។
  


កាលពីសប្តាហ៍មុននាង Goodman បាននាំ Kairo អាយុ ៤ឆ្នាំទៅកីឡដ្ឋាន Waldstadion ក្នុងក្រុង Frankfurt ដើម្បីមើលការប្រកួតរបស់អង់គ្លេស ដែលស្មើដាណឺម៉ាក ១-១។ Kairo ពាក់អាវលេខ ២របស់អង់គ្លេស (លេខរបស់ Walker) ជាមួយនឹងឈ្មោះ «Daddy» នៅនឹងខ្នង។ លេខអាច និងឈ្មោះដូចគ្នា ក៏ត្រូបានគេឃើញកូនៗរបស់នាង Kilner ពាក់ដូចគ្នាដែរ នៅជំនួបនោះ។
 
យ៉ាងណាក៏ដោយ Kilner និងកួនៗ អង្គុយនៅផ្នែកមួយក្បែរមិត្តរួមក្រុមអង់គ្លេស ស្របពេល Goodman និង Kairo អង្គុយនៅតំបន់គាំទ្រ។ យោងតាមការផ្សាយរបស់កាសែត The Sun បុគ្គលិកសន្តិសុខកីឡដ្ឋាន និងក្រុមដឹកជញ្ជូនរបស់អង់គ្លេសបានហសការគ្នាយ៉ាងល្អ ដើម្បីធានាថា Goodman និង Kilner មិននៅជិតគ្នា និងជួបគ្នា ដោយហេតុថថាខ្លាចអ្នកទាំងពីរមានជម្លោះនឹងគ្នា។
 
Kilner ដឹងថា Goodman នាំកូនទៅទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋានជាមួយគ្នា ក៏ព្យាយាមប្រាប់មិត្តភក្តិ និងអ្នកការពារទៅជួបស្រីស្នេហ៍ប្តីខ្លួន ប៉ុន្តែត្រូវសន្តិសុខររាំង។ កាសែត Daily Mail រាយការណ៍ថា Goodman និង Kairo បានចាកចេញពីទីលានប្រកួត ៥នាទីមុនពេលការប្រកួតបញ្ចប់ ដើម្បីជៀសហេតុការអាក្រក់កើតឡើង។


 
Goodman រៀបរាប់ថា នាងត្រូវចាកចេញមុនបញ្ចប់ប្រកួតដើម្បីកុំឱ្យកូន Kairo តូចចិត្ត និងច្រឡំថា ឪពុកទៅជួបកូនៗរបស់ Kilner ប៉ុន្តែមិនមែនខ្លួន។ Goodman ក៏រិះគន់ Walker អនុប្រធានក្រុមតោកំណាចអង់គ្លេស ផងដែរ ចំពោះការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះខ្លួន និងកូន Kairo។
 
អង់គ្លេស ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Gareth Southgate បានកក់កៅអីវគ្គ១៦ក្រុមរួចហើយ ទោះនៅសល់មួយប្រកួតចុងក្រោយក្នុងពូល C។ តោកំណាច ដែលឈរកំពូលតារាងបណ្តោះអាសន្នមាន៤ពិន្ទុ ត្រូវប៉ះស្លូវេនី នៅរាត្រីថ្ងៃទី២៦ ខែមិថុនា ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង គេចពីអាល្លឺម៉ង់នៅវគ្គ១៦ក្រុម៕

Tag:
 Euro 2024
  Kyle Walker
© រក្សាសិទ្ធិដោយ thmeythmey.com