កីឡាជាតិ
ជាតិ
កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងត្រូវរៀបចំឡើងនៅចុងខែតុលា
29, Jun 2024 , 3:59 pm        
រូបភាព
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្រសួងអប់រំ បានដាក់៣៧ប្រភេទកីឡា លើការប្រកួតកីឡាជាតិ និង៧ប្រភេទ ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ។


 
រាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំ និងខេត្តស្វាយរៀង ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២។
 
ចំពោះព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ បានដាក់៣៧ប្រភេទកីឡា មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្ដពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្ដោង លើកទម្ងន់ ប៊ីយ៉ា និងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ គ្រិកឃីត វ៉ូវីណាម។
 
ចំណែក ៧ប្រភេទក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ មាន៖ អត្ដពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះជិះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ និង អុកជនពិការ។
 
គួរបញ្ជាក់ថា ក្រសួងអប់រំ ធ្លាប់រៀបចំព្រឹត្តិការណ៍នេះ ៣លើករួចហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២។ ក្នុងព្រឹត្តិការណ៍លើកទី៣នោះ មានការប្រកួយកីឡា៣៨ប្រភេទ លើ៣៥៦វិញ្ញាសា និងមាន កីឡាប៉ារ៉ាឡាំពិក៧ប្រភេទ និង៤៩វិញ្ញាសា៕
 

Tag:
 កីឡជាតិជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com