កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់ហ្ស៊កហ្ស៊ី បានរង្វាន់១០លានដុល្លារ ពីអតីតនាយករដ្ឋមន្ត្រី
01, Jul 2024 , 4:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីអតីតនាយករដ្ឋមន្ត្រីហ្ស៊កហ្ស៊ី ចំនួន១០លានដុល្លារ ចំពោះភាពលេចធ្លោនៅ UEFA Euro 2024។ មហាសេដ្ឋីហ្ស៊កហ្ស៊ី ថែមទាំងសន្យាផ្តល់ប្រាក់តរង្វាន់ទ្វេដង ប្រសិនក្រុមបន្តឈ្នះអេស្ប៉ាញនៅវគ្គ១៦ក្រុមចុងក្រោយ។

 
លោក Bidzina Ivanishvili អតីតនាយកដ្ឋមន្ត្រី និងជាមហាសេដ្ឋីហ្ស៊កហ្សី បានផ្តល់ប្រាក់ផ្តល់ប្រាក់រង្វាន់ ដល់ក្រុមបាល់ទាត់ជម្រើសជាតិខ្លួន១០លានដុល្លារ បន្ទាប់ពី Khvichka Kvaratkhelia និង Georges ជួយក្រុមយកឈ្នះព័រទុយហ្កាល់ យ៉ាងភ្ញាក់ផ្អើលក្នុងលទ្ធផល ២-០ ក្នុងវគ្គចែកពូលចុងក្រោយ។ លទ្ធផលនេះ ធ្វើឱ្យក្រុមបាល់ទាត់ហ្ស៊កហ្ស៊ី ​ឈានដល់វគ្គ១៦ក្រុមចុងក្រោយ ជាប្រវត្តិសាស្ត្រនៅជើងឯកអឺរ៉ុប។
 
លោក Ivanishvili វ័យ៦៨ឆ្នាំ ដែលចាត់ទុកជ័យជម្នះ ២-០ លើព័រទុយហ្កាល់ជាលទ្ធផលដ៏ធំធេងសម្រាប់ហ៊្សកហ្ស៊ី បានប្រកាសពីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត តាមរយៈទូរទស្សន៍ក្នុងស្រុក Imedi TV ក្រោយចប់ការប្រកួតវគ្គចែកពូល ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹក។ លើសពីនេះ ប្រធានគណបក្ស Georgian Dream និងអ្នកជំនួញរូបនេះ បន្ថែមថា ប្រសិនបើហ្ស៊កហ្ស៊ីបន្តយកឈ្នះអេស្ប៉ាញនៅវគ្គ១៦ក្រុម នឹងបន្ថែបប្រាក់រង្វាន់ទ្វេដង។
 
យ៉ាងណាក៏ដោយ ហ្ស៊កហ្ស៊ី បានចាញ់អេស្ប៉ាញ ៤-១ នៅវគ្គខ្វែងទៅហើយ នៅរាត្រីថ្ងៃទី១ ខែកក្កដា។ ហ្ស៊កហ្ស៊ី ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅប្រទេសអាល្លឺម៉ង់ មិនរំពឹងថា អាចឆ្លងផុតចែកពូលនោះឡើយ។ ប៉ុន្តែអ្វីបានកើតឡើង ទាំងមិនគួរឱ្យជឿ សម្រាប់ក្រុមក្មេងខ្ចី នៅអឺរ៉ុបមួយនេះ៕

Tag:
 Euro 2024
  Bidzina Ivanishvili
© រក្សាសិទ្ធិដោយ thmeythmey.com