COVID-19
ជាតិ
ក្រសួងសុខាភិបាលកែប្រែចំនួនអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃពី៥៨នាក់មក៤៨នាក់វិញ ![លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល](https://image.thmeythmey.com/pictures/2021/03/21/ord.jpg)
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
×![]()
ក្រសួងសុខាភិបាល នារសៀលថ្ងៃអាទិត្យនេះ បានកែប្រែទិន្នន័យអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃមកត្រឹម៤៨នាក់វិញ ខណៈសេចក្តីជូនព័ត៌មានកាលពីពេលព្រឹកគឺ៥៨នាក់ ខណៈទិន្នន័យអ្នកសះស្បើយគឺមាន១៥នាក់ដដែល។
របាយការណ៍ថ្មីបានបង្ហាញថា ក្នុងករណីឆ្លងថ្មីទាំង៤៨នាក់ មាន១នាក់ជាករណីនាំចូល ដោយអ្នកជំងឺជាស្ត្រីចិនអាយុ៣១ឆ្នាំ។ រីឯករណីឆ្លង៤៧ទៀត មាន៧នាក់នៅខេត្តកណ្តាល ២នាក់នៅព្រះសីហនុ ១នាក់នៅសៀមរាប ខណៈ៣៧ករណីទៀតនៅក្នុងរាជធានីភ្នំពេញ ពោលគឺដកទិន្នន័យស្ទួន១០នាក់ កាលពីពេលព្រឹក។
ការកែប្រែទិន្នន័យនេះ មានន័យថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៦៨០នាក់ ដោយ១១៦២នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែលរាលដាលនៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ កំពង់ចាម ស្វាយរៀង សៀមរាប បាត់ដំបង និងតាកែវ។ អ្នកសះស្បើយសរុបមាន៩៥០នាក់ និងស្លាប់៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com