ជាតិ
គ្រួសារមួយនៅត្បូងឃ្មុំយកគ្រាប់បែកទៅបិទរន្ធកណ្តុរជាង៣០ឆ្នាំ, ស៊ីម៉ាក់ដោះចេញហើយ ![](https://image.thmeythmey.com/pictures/2024/03/21/untitled-2.jpg)
×![]()
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដោះគ្រាប់បែកមួយទម្ងន់២គីឡូក្រាមដែលពលរដ្ឋនៅខេត្តត្បូងឃ្មុំយកបិទរន្ធកណ្ដុរអស់រយៈពេលជាង៣0ឆ្នាំ ។ នេះបើតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោក ហេង រតនា បានលើកឡើងថា គ្រួសារមួយនៅភូមិចំការគឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានយកគ្រាប់បែកដោតនៅបំពង់ទុយោជាប់ជញ្ជាំងដើម្បីទប់រន្ធមិនឱ្យកណ្ដុរចូលផ្ទះអស់រយៈពេលជាង៣0ឆ្នាំមកហើយ។ គ្រាប់បែកនេះ ត្រូវបានក្រុមស៊ីម៉ាក់ដោះបានដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែមីនា។
![](https://image.thmeythmey.com/pictures/2024/03/21/im__1_.jpg)
លោក ហេង រតនា បានរៀបរាប់ដូច្នេះ៖ «ក្នុងឆ្នាំ១៩៩៤-១៩៩៥ប្ដីរបស់គាត់បានឃើញសត្វកណ្តុររត់ចេញចូលតាមបំពង់ទីបនោះញឹកញាប់ពេកគាត់ក៏យកគ្រាប់នោះទៅចុកខ្ទប់បំពង់ទីប
ដើម្បីកុំឱ្យសត្វកណ្តុរចេញចូលតាមបំពង់ទីបនោះតទៅទៀត។ ប៉ុន្មានឆ្នាំក្រោយមកប្តីរបស់គាត់បានស្លាប់បាត់ទៅ ហើយគ្រាប់នេះក៏នៅជាប់បំពង់ទីបរហូតមកដល់បច្ចុប្បន្ននេះ»។
គ្រាប់បែកដែលទប់រន្ធកណ្ដុរនេះ ជាគ្រាប់ត្បាល់ទំហំ៦០មីលីម៉ែត្រ ទម្ងន់ ២ ០០០ក្រាម ប្រភេទគ្រាប់ផ្សែងWPផលិតនៅអាម៉េរិក ប្រវែង២៧០សង់ទីម៉ែត្រ មានសារធាតុផ្ទុះWP352ក្រាម ៕
![](https://image.thmeythmey.com/pictures/2024/03/21/im__2_.jpg)
![](https://image.thmeythmey.com/pictures/2024/03/21/im__3_.jpg)
Tag:
គ្រាប់បែក
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com