ជាតិ
ក្រុមការងារស.ស.យ.ក. វិស័យការងារគាំទ្រគម្រោង ព្រែកជីកហ្វូណន ![](https://image.thmeythmey.com/pictures/2024/04/27/front.jpg)
×![]()
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញជំហរគាំទ្រពេញទំហឹង ចំពោះគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា និងជាគំនិតផ្តួចផ្តើមរបស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភាកម្ពុជា។
តាមរយៈញត្តិគាំទ្រក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយតម្លៃ និង ពេលវេលាដឹកជញ្ជូន បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជានីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លង កាត់ទំនិញពីកម្ពុជា ទៅ សមុទ្រជាដើម។
![](https://image.thmeythmey.com/pictures/2024/04/27/inside.jpg)
ក្រៅពីប្រយោជន៍ក្នុងវិស័យដឹកជញ្ជូន ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបនេះ ក៏នឹងរួមចំណែកដល់ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗផងដែរ។
ញត្តិគាំទ្រនោះបញ្ជាក់ដូច្នេះថា៖ «ជារួម គម្រោង ព្រែកជីក ហ្វូណន-តេជោ នេះ គឺសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ»៕
© រក្សាសិទ្ធិដោយ thmeythmey.com