ជាតិ
ព័ត៍មានសុខភាព
សុខភាព
កូនមើលទូរស័ព្ទច្រើន នឹងទទួលបានផលអាក្រក់អ្វីខ្លះ?
14, May 2024 , 10:59 pm        
រូបភាព
អ្នកត្រូវតែប្រុងប្រយ័ត្ន មិនត្រូវឱ្យកូនមើលទូរទស្សន៍ iPad និងទូរស័ព្ទច្រើនទេ ព្រោះវាអាចប៉ះពាល់ដល់កូនខ្លាំងណាស់។ តើវានឹងផ្តល់ផលវិបាកអ្វីខ្លះដល់កូនអ្នក?


1. បើកូនមើលច្រើន នោះវាងាយប៉ះពាល់ដល់ភ្នែកកូនខ្លាំងណាស់ ដោយសារតែមើលយូរនឹងធ្វើឱ្យភ្នែកនឿយហត់ ជាហេតុធ្វើឱ្យមើលអ្វីមិនច្បាស់ឡើយ។
 
2. វានឹងអាចធ្វើឱ្យកូនងាយធាត់ ព្រោះនៅពេលដែលគេប្រើគ្រឿងអេឡិចត្រូនិកទាំងនេះ គេនឹងអង្គុយតែមួយកន្លែង ជាហេតុអាចធ្វើឱ្យគេធាត់ដោយសារគេមិនបានធ្វើចលនាផ្សេងៗ។
វាក៏អាចធ្វើឱ្យកូនមានអារម្មណ៍មិនមូលដែរ ព្រោះចិត្តគេចង់តែលេងទេ ហើយមិនចង់ធ្វើអ្វីទាំងអស់។
 
3. វានឹងប៉ះពាល់ដល់ខួរក្បាលកូនខ្លាំងណាស់ ជាហេតុធ្វើឱ្យគេងមិនលក់ ឬរៀនមិនចូលជាដើម។ ជាងនេះទៅទៀត ខួរក្បលគេនឹងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។
 
4. វាអាចនឹងធ្វើឱ្យកូនខូចបាន ព្រោះជួនកាល គេអាចមើលប៉ះចំរឿងដែលកូនក្មេងមិនគួរមើល ហើយក្រោយពេលដែលគេមើលរួច រូបភាពទាំងនេះ នឹងស្ថិតក្នុងខួរក្បាលកូនជានិច្ច៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com