ជាតិ
អ្នកជិះកង់ជាង២០០នាក់ ថតរូបជុំគ្នានៅមុខអង្គរ មុនបន្តដំណើររៃថវិកាជួយមន្ទីរពេទ្យជ័យវរ្ម័នទី៧
01, Jun 2024 , 4:59 pm        
រូបភាព
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ ក្រុមអ្នកជិះកង់ មានគ្នាប្រមាណជាង២០០នាក់ ក្នុងកម្មវិធី«ជិះកង់អង្គរលើកទី ២» បានជុំគ្នាថតរូបអនុស្សាវរីយ៍ នៅខាងមុខស្ពានហាលប្រាសាទអង្គរវត្ត ក្រោមមេឃស្រទុំ ត្រជាក់ស្រួល នាព្រឹកថ្ងៃទី១ មិថុនា ២០២៤។  កម្មវិធី«ជិះកង់អង្គរលើកទី២»នេះ រៀបចំឡើងដោយក្រសួងយុត្តិធម៌ ដោយសហការ ជាមួយ ក្រុមកីឡាសេនាយុត្តិធម៌ក្នុងគោលបំណងរៃអង្គាសថវិកា ដោយស្ម័គ្រចិត្តរបស់មន្ត្រី រាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន សម្រាប់គាំទ្រដំណើរការ របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ទបុប្ផាទី៣)។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួង យុត្តិធម៌។

 
សូមអញ្ជើញលោកអ្នកនាងទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
 
















© រក្សាសិទ្ធិដោយ thmeythmey.com