ជាតិ
វីដេអូ
អ្នកស្រី សួស សារ៉េ ជោគជ័យលើការដាំបន្លែចម្រុះក្រោយទទួលបានបច្ចេកទេសដាំដុះពីអង្គការ Helen Keller
08, Jun 2024 , 8:59 am        
រូបភាព
កំពត៖ អ្នកស្រី សួស សារ៉េត ជាកសិករដាំបន្លែចម្រុះក្នុងខេត្តកំពត ដែលទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបន្លែពីអង្គការ Helen Keller ក្រោមគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយ:កម្មវិធីផលិតកម្មស្បៀងជាលក្ខណ:គ្រួសារ។  ដាំដុះតាមបែបបច្ចេកទេសរយៈពេល១ឆ្នាំ កសិកររូបនេះ ទទួលបានជោគជ័យព្រោះបន្លែរបស់អ្នកស្រី មានទិន្នផលល្អ និងលក់បានតម្លៃថ្លៃ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
អ្នកស្រី សារ៉េត បានដាំបន្លែវិលជុំជាច្រើនមុខរួមមាន តាសក់ ត្រប់ និងសណ្ដែកទ្រើងជាដើម។ កសិកររស់នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពតរូបនេះ  បានដាំដុះបន្លែបែបប្រពៃណីតពីដូនតា រយៈពេលជាង១០ឆ្នាំមកហើយ  ប៉ុន្តែការដាំដុះបែបនេះ មិនទទួលបានផលឡើយ ដោយសារទិន្នផលមិនល្អ និងសត្វល្អិតបំផ្លាញ។
 
ក្រោយងាកមកដាំតាមបច្ចេកទេសដែលមានគ្រូបង្គោលបង្រៀន ជួយឱ្យកសិកររូបនេះ ពង្រីកផ្ទៃដីដាំដុះ និងអាចរកចំណូលបាន ៩លានរៀលក្នុងមួយខែ។ អ្នកស្រី សារ៉េត  លើកឡើងដូច្នេះ៖ «ដុះបន្លែថាអត់ពិបាក តែបើអត់បច្ចេកទេសពិបាកគឺយើងដាំមិនជោគជ័យ គឺវាមានសត្វបំផ្លាញ អត់លូតលាស់ល្អយើងខាត»។ 
 
កសិករវ័យ៣៥ឆ្នាំរូបនេះ បានបន្ថែមថា ការដាំដុះតាមបែបបច្ចេកទេសត្រឹមត្រូវធ្វើឱ្យបន្លែលូតលាស់បានល្អ កាត់បន្ថយចំណាយ និងប្រើទឹកតិច៕   
 

Tag:
 ដាំបន្លែ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com