ជាតិ
ស​.ស.យ.ក. និងSTEAMING Cambodia ផ្តល់អាហារូករណ៍សិក្សាជំនាញ​វិស្វកម្ម​ឌីស្សាញ​ ៨០​កន្លែង ​ ​
13, Jun 2024 , 7:59 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន  

ភ្នំពេញ៖ ​សហភាពសហព័ន្ធយុវជនកម្ពុជា( ស​.ស.យ.ក.) និង STEAMING Cambodia បានប្រកាស​ផ្តល់​​អាហារូករណ៍ចំនួន៨០កន្លែង សិក្សាលើជំនាញវិស្វកម្មឌីស្សាញ (Engineering Design and 3Dprinting) ដល់សិស្សចាប់ពីថ្នាក់ទី៩ ដល់និស្សិតមហា​វិទ្យា​ល័យ។


អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធីអប់រំ៤.០ (Academia 4.0 Program) ដែលជា កម្ម​វិធី​បណ្តុះបណ្តាលរយ:ពេល១២សប្តាហ៍ ផ្តោតលើការបណ្តុះបណ្តាលជំនាញឌីហ្សាញ​បែបវិស្វកម្ម (Engineering Design) ដោយប្រើប្រាស់ software ដើម្បីឌីហ្សាញជារបស់​របរ​នានា ហើយផលិតចេញក្រៅ តាមរយ:បច្ចេកវិទ្យា 3D Printing។
 
ក្នុងវគ្គសិក្សា Solid Edge កម្រិត Associate នេះ សិស្សនឹងសិក្សាអំពីការឌីហ្សាញ បែបវិស្វកម្ម ដែលរួមមាន 2D Design, 3D Design, Mechanical Drawing, Assembly និង 3D Printing។ សិស្ស-និស្សិតក៏នឹងសិក្សាផងដែរពីការធ្វើគម្រោងវិស្វកម្មមួយ ដោយ​ផលិតជា Mini Wheel Robot/Obstacle Avoiding Robot មុននឹងប្រឡងយកសញ្ញាបត្រ Solid Edge កម្រិត Associate ពីក្រុមហ៊ុន Siemens ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ឧស្សាហកម្មអន្តរជាតិ។
 
​លក្ខខណ្ឌនៃការជ្រើសរើស គឺសិស្ស-និស្សិតត្រូវមាន​គំនិត​ចង់​ឌី​ហ្សាញ និងផលិតជា​របស់/គម្រោងអ្វីមួយ ដែលប្រើ 3D printer និងមានកុំព្យូទ័រ​ផ្ទាល់ខ្លួន ដែលមានទំហ៊ំ RAM ​8GB។ មានពេលវេលា៤ម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់ការសិក្សា។
 
សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍អាចស្វែងរកព័ត៌មានបន្ថែម ​និងចុះឈ្មោះស្នើអាហារូករណ៍នេះ​ ​តាមតំណភ្ជាប់ https://docs.google.com
​កាលបរិច្ឆេទឈប់ទទួលពាក្យ គឺថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤៕
​​​
 

© រក្សាសិទ្ធិដោយ thmeythmey.com