ជាតិ
អន្តរជាតិ
ក្រុមហ៊ុន Lao Airlines សម្រេចលុបជើងហោះហើរវៀងចន្ទន៍-ភ្នំពេញ ក្រោយបើកមិនដល់៣ខែ
14, Jun 2024 , 12:05 pm        
រូបភាព
រូបភាព  Lao Airlines
រូបភាព Lao Airlines
ក្រុមហ៊ុន Lao Airlines នឹងលុបជើងហោះហើរត្រង់ទៅមកពីក្រុងវៀងចន្ទន៍-ភ្នំពេញ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ក្រោយបើកដំណើរការឡើងវិញមិនដល់ ៣ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី១៤ ខែមិថុនា។



ចាប់តាំងពីថ្ងៃទី១៩ ខែមីនា ក្រុមហ៊ុន Lao Airlines បានបើកជើងហោះហើរឡើងវិញរវាង ក្រុងវៀងចន្ទន៍ និងភ្នំពេញ ដោយសារតម្រូវការកើនឡើង។ យ៉ាងណាមិញ​មិនដល់ ៣ខែឡើយ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានសម្រេចលុបចោលជើងហោះហើរត្រង់ទៅមកក្រុងវៀងចន្ទន៍ និងក្រុងភ្នំពេញវិញ។
 
«ដោយផ្អែកតាមអ្នកជំនាញទេសចរណ៍ ការលុបចោលជើងហោះហើរដោយផ្ទាល់នេះ កើតមានដោយសារតម្រូវការទាបសម្រាប់ការធ្វើដំណើររវាងឡាវ និងកម្ពុជា»។ សារព័ត៌មាន The Laotian Times បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៤ ខែមិថុនា។ ថ្ងៃទី១៥ ខែមិថុនា នឹងជាជើងហោះហើរចុងក្រោយរវាងក្រុងវៀងចន្ទន៍ និងភ្នំពេញ។ 
 
មុនពេលក្រុមហ៊ុន Lao Airlines បើកជើងហោះហើរមកកម្ពុជា ប្រធានក្រុមហ៊ុន លោក Khamla Phommavanh ធ្លាប់បានបញ្ជាក់ថា ធ្វើឡើងដើម្បីជំរុញវិស័យទេសចរណ៍ និងការវិនិយោគនៅឡាវ៕
 

Tag:
 ឡាវ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com