ជាតិ
ផ្សិតធម្មជាតិនៅតំបន់អង្គរសម្បូរ ក្រោយភ្លៀងធ្លាក់ដើមរដូវវស្សា
15, Jun 2024 , 8:00 am        
រូបភាព
ដោយ៖ ថោង ប្រណី និង អោត រត់
 
សៀមរាប៖ ផ្សិតធម្មជាតិជាច្រើនប្រភេទ ត្រូវបានអាជីវករដាក់លក់ហូរហែតាមបណ្ដោយផ្លូវព្រះនរោត្ដមសីហមុនី (ផ្លូវកូម៉ៃ) ទៅកាន់ប្រាសាទអង្គរវត្ត។ ផ្សិតក្ងោក ផ្សិតថ្គាម ផ្សិតដំបូក ផ្សិតឈូក ផ្សិតកញ្ចូរជាដើម ត្រូវបានពលរដ្ឋធ្លាប់រស់នៅ និងអាស្រ័យផលក្នុងតំបន់អង្គរ នាំគ្នាចូលព្រៃក្នុងតំបន់អង្គរ តាំងពីព្រលឹមស្រាងៗ។

ពលរដ្ឋដែលអង្គុយលក់ផ្សិតនៅទីនេះ បានឱ្យដឹងថា ផ្សិតមួយគីឡូអាចលក់បានចន្លោះពី២៥ ០០០រៀលទៅ៦០ ០០០រៀល អាស្រ័យទៅតាមប្រភេទផ្សិតនីមួយៗ។ អាជីវករបញ្ជាក់ទៀតថា ផ្សិតទាំងនេះចាប់ផ្ដើមមានដុះព្រោងព្រាតក្រោយពេលមានភ្លៀងធ្លាក់ប្រហែលមួយខែ នឹងអស់ទៅវិញក្រោយចប់រដូវវស្សា៕
 













 

© រក្សាសិទ្ធិដោយ thmeythmey.com