ជាតិ
តើស្ទឹងសៀមរាប នឹងការប្រែមុខមាត់យ៉ាងណាក្រោយបញ្ចប់គម្រោងស្ដារជំហានទី២?
15, Jun 2024 , 8:20 pm        
រូបភាព
ដោយ៖ ថោង ប្រណី និង អោត រត់
 
សៀមរាប៖ ស្ទឹងសៀមរាប បានលេចរូបរាងថ្មីបណ្តើរៗហើយ  ក្រោយគម្រោងស្តារជំហានទី២ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។

 
ក្នុងគម្រោងនេះ គេឃើញមានស្ពានឆ្លងស្ទឹងចំនួន៣ធំៗ ត្រូវបានសាងសង់បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងស្ទឹងទៅមក។  ក្រៅពីនេះ ក៏មានផ្លូវប៉េតុងមួយខ្សែតាមបណ្ដោយស្ទឹងនៅខាងកើត ដែលមានទទឹង៦ម៉ែត្រ ក៏នឹងលេចរូបរាងឡើងនៅពេលឆាប់ៗខាងមុខ។ កាន់តែពិសេស ច្រាំងស្ទឹងដ៏ពិសិដ្ឋមួយនេះ ត្រូវបានគេយកថ្មមកតម្រៀបជាច្រាំងទប់ដីកុំឱ្យបាក់ធ្លាក់ឬហូរច្រោះដែលមើលទៅមានភាពរឹងមាំមែនទែន។ 
 
មហាជនទូទៅរំពឹងថា ក្រោយបញ្ចប់គម្រោងស្ដារស្ទឹងសៀមរាបជំហានទី២ ស្ទឹងសិប្បនិម្មិតនេះ នឹងបង្កើនសម្រស់ឡើងវិញ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ពិសេសពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងនឹងទទួលបានអារម្មណ៍ថ្មី ហើយប្លែក៕
 


















© រក្សាសិទ្ធិដោយ thmeythmey.com