ជាតិ
សាលាបឋមសិក្សា«វត្តបូព៌» ប្ដូរឈ្មោះមក សាលាបឋមសិក្សា«វត្តរាជបូណ៌»វិញ
22, Jun 2024 , 3:39 pm        
រូបភាព
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសពីការប្ដូរឈ្មោះ សាលាបឋមសិក្សាវត្តបូព៌ ទៅជាឈ្មោះ សាលាបឋមសិក្សាវត្តរាជបូណ៌ វិញ។ ការប្រកាសពីការប្ដូរឈ្មោះសាលានេះ ធ្វើឡើងនៅថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤។

ការប្ដូរឈ្មោះសាលាបឋមសិក្សាវត្តបូព៌ មកជាសាលាបឋមសិក្សា វត្តរាជបូណ៌ ដែលមានទីតាំងស្ថិតនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ តទៅ។
សូមបញ្ជាក់ថា កន្លងទៅសាលាបឋមសិក្សាវត្តបូព៌ តែងទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាខាងលើ បានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្ស៕
 

Tag:
 អប់រំ
  សាលា
  វត្ត
  សាលាវត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com