ជាតិ
ព័ត៍មានសុខភាព
មាន​ខ្លាញ់​ក្បាលពោះ​មែន​ទេ ! អាហារ​ដែល​អាច​រំលាយ​ខ្លាញ់​ក្បាលពោះ
29, Jun 2024 , 10:59 pm        
រូបភាព
ខ្លាញ់​ក្បាលពោះ​ច្រើន​ពិតជា​មិនល្អ​សម្រាប់​រូបរាង​ខាងក្រៅ​របស់​មនុស្ស​យើង​ទេ​។ ហើយ​យើង​ក៏​ដឹង​ទៀត​ថា ការ​សម្រក​ទម្ងន់​តាម​រយៈ​ការ​ហាត់ប្រាណ​នៅ​មាន​កម្រិត​នៅឡើយ បើសិនជា​ពួក​គេ​មិន​ទាន់​អាច​គ្រប់គ្រង​របប​អាហារ និង​ជ្រើសរើស​អាហារ​បាន​ត្រឹមត្រូវ​នោះ​។ យើង​មាន​អាហារ​មួយ​ចំនួន​តូច​ដែល​អ្នក​អាច​ទទួលទាន​ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​។

 
ត្រី

នៅ​ពេល​របប​អាហារ​របស់​អ្នក​ខ្វះ​ជាតិ​អូ​មេ​ហ្គា​បី ក្រពេញ​មួយ​ក្នុង​ខួរក្បាល (Pineal Gland) ដែល​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​នោះ​នឹង​ឈប់​ធ្វើការ ដែល​ជា​ហេតុ​នាំ​អោយ​មានការ​ផ្លាស់​ប្តូរ​ការ​ផលិត​ជាតិ Melatonin ដែល​ជា​អ័រម៉ូន​ជួយ​អោយ​ងងុយគេង​។ អ្នក​ដែល​ខ្វះ​ជាតិ​អូ​មេ​ហ្គា​បី​នឹង​មិន​អាច​គេង​លក់​ដូច​ធម្មតា​បាន​ទេ ដូច្នេះ វា​នឹង​ធ្វើ​អោយ​អ្នក​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​នៅ​ពេល​យប់​ជ្រៅ​ៗ​បាន​។
 
ត្រី​ក៏​សម្បូរ​ជាតិ​ប្រូតេអ៊ីន​សម្រាប់​ជួយ​អ្នក​អោយ​ញ៉ាំ​អាហារ​ឆាប់​ឆ្អែត​។ អ្នក​នឹង​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​ជាង​ធម្មតា នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​កាបូ​អ៊ី​ដ្រា​ត​។ ដូច្នេះ អ្នក​គួរតែ​បន្ថែម​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អូ​មេ​ហ្គា​បី​ពី​ត្រី​អោយ​បាន​ច្រើន ដើម្បី​ជម្រុញ​ដល់​សុខភាព​បេះដូង និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​។
 
គ្រាប់​ធញ្ញជាតិ

បន្លែ​ដែល​មាន​គ្រាប់ គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ដែល​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍ល្អ​បាន​។ ហើយ​ការ​ញ៉ាំ​អាហារ​ទាំងនេះ​កាន់តែ​ច្រើន​អាច​ជួយ​ដល់​អ្នក​ដែល​ឧស្សាហ៍​មាន​បញ្ហា​គេង​នៅ​ពេល​យប់​បាន​ទៀត​ផង​។ តាម​ការ​សិក្សា​បានអោយ​ដឹង​ថា អ្នក​ដែល​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​ពេល​កំពុង​តែ​គេង ពួក​គេ​មិនសូវ​ញ៉ាំ​អាហារ​ច្រើន​ខ្លាំង និង​ឡើង​ទម្ងន់​ឡើយ​។ ចំពោះ​ស្ត្រី​វិញ​ក៏​មិនសូវ​ជា​មាន​កម្រិត​សារធាតុ​បង្ក​រោគ​ច្រើន ដែល​នាំ​អោយ​កើត​ជំងឺ​បេះដូង មហារីក ទឹកនោមផ្អែម និង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ​។
 
ទឹកដោះគោ

ទឹកដោះគោ​ក៏​មាន​ប្រយោជន៍​ណាស់​ដែរ​សម្រាប់​រាង​កាយ​ក្នុង​ពេល​ដែល​អ្នក​ត្រូវការ​សម្រក​ជាតិ​ខ្លាញ់​ក្បាលពោះ​។ តាម​ការ​សិក្សា​បានអោយ​ដឹង​ថា ក្នុង​ចំណោម​ស្ត្រី​ត្រៀម​រាំងរដូវ​ច្រើន​ជាង ១០០ នាក់​មានការ​ថយ​ចុះ​ចំនួន​ជាតិ​ខ្លាញ់​គួរ​អោយ​កត់សម្គាល់​មួយ នៅ​ពេល​ពួក​គេ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ច្រើន​បំផុត​។ តាម​ការ​ពិត ជាតិ​កាល់ស្យូម ១០០ មី​លី​ក្រាម​ដែល​ពួក​គេ​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ អាច​កាត់​បន្ថយ ឬ​សម្រក​ខ្លាញ់​ក្បាលពោះ​បាន ២,៥ សង់ទីម៉ែត្រ​ដែរ​។
 
ជាតិ​កាល់ស្យូម​ក៏​អាច​ជួយ​អោយ​អ្នក​គេង​លក់​កាន់តែ​ស្រួល​ផង​ដែរ បើសិនជា​អ្នកមាន​បញ្ហា​ឈឺ​សាច់ដុំ ឬ​រមួល​សាច់ដុំ ព្រោះ​ជាតិ​រ៉ែ​ដែល​មាន​ជាមួយ​កាល់ស្យូម​អាច​ជួយ​ធ្វើ​អោយ​សរសៃប្រសាទ និង​សរសៃ​សាច់ដុំ​ធូរ​វិញ​។
 
ផ្លែ​ឈើ​រី

ផ្លែ​ឈើ​រី គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ Melatonin ជាងគេ​។ ខណៈ​ពេល​ដែល​គ្មាន​អំណះអំណាង​ណាមួយ​បញ្ជាក់​ថា វា​ជួយ​អោយ​អ្នក​ងងុយគេង​នោះ តែ​ក៏​មានការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា អាហារ​ដូច​ជា​ផ្លែ​ចេក​ក៏​អាច​បង្កើន​ចំនួន​ជាតិ Melatonin ក្នុង​រាង​កាយ​បាន​ដែរ​។ ផ្លែ​នេះ​មិន​គ្រាន់តែ​មាន​ជាតិ Melatonin សម្រាប់​ជួយ​អោយ​ងងុយគេង​ទេ តែ​វា​ក៏​មាន​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា​មួយ​ដែរ សម្រាប់​ជួយ​អោយ​អ្នក​ស្រក​ទម្ងន់​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com