ជាតិ
Siem Reap Shuttle ជាដំណោះស្រាយដំណើរកម្សាន្តនៅសៀមរាប
08, May 2024 , 8:59 pm        
រូបភាព
សៀមរាប៖ Siem Reap Shuttle Tours ជាសេវាកម្មទេសចរណ៍ថ្មីមួយ ដែលបាននាំទេសចរធ្វើដំណើររួមគ្នា ទៅទស្សនាតាមប្រាសាទ និងទីតាំងលេចធ្លោនានាក្នុងខេត្តសៀមរាប។ សេវាកម្មទេសចរណ៍នេះ នឹងធ្វើឲ្យទេសចរ ទទួលបានបទពិសោធថ្មី តាមរយះការធ្វើដំណើររួមគ្នាមានគ្រប់ជាតិសាសន៍ ទាំងទេសចរអាស៊ី អឺរ៉ុប ទៅតាមតំបន់ទេសចរណ៍ ចំនួន៦ទីតាំងផ្សេងគ្នា។

 
 
Siem Reap Shuttle ផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវដែលមានបំណងដើរកម្សាន្តតែម្នាក់ឯង និងជាក្រុម ជួយកាត់បន្ថយការចំណាយ និងពេលវេលា។ ក្រៅពីធ្វើដំណើរទស្សនាតាមប្រាសាទ និងតំបន់ទេសចរណ៍ ភ្ញៀវដែលជាវកញ្ចប់សេវាកម្ម Siem Reap Shuttle នឹងទទួលបានពិសោធថ្មីមួយទៀតគឺ ការបង្កើតចំណងមិត្តភាពពីសមាជិករួមដំណើរផ្សេងទៀត។ 
 
លោក ហ៊ួក សំបាត់ ប្រតិបត្តិករនៃ Siem Reap Shuttle Tours បានលើកឡើងថា សេវាកម្មនេះក៏បានរួមបញ្ចូលទាំងការដឹកជញ្ជូនភ្ញៀវតាមទីតាំងស្នាក់នៅនីមួយៗ ដើម្បីមកជួបជុំគ្នាមុនចេញទៅតាមគោលដៅ។ ក្នុងនោះក៏មាន មគ្គទេសក៍ម្នាក់ ធ្វើដំណើរជាមួយភ្ញៀវ សម្រាប់ពន្យល់ពីទីតាំង និងប្រវិត្តផងដែរ។
 
កញ្ចប់សេវាកម្មនីមួយៗ មានតម្លៃខុសគ្នា ទៅតាមទិសដៅទស្សនា ដូចជា កញ្ចប់សេវាកម្មទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ការទស្សនាវង់តូច ការធ្វើដំណើរទៅកាន់ប្រាសាទបន្ទាយស្រី ដំណើរកម្សាន្តទៅកាន់ប្រាសាទកោះកេរ   និងបេងមាលា ទឹកធ្លាក់ភ្នំគូលែន កំពង់ភ្លុក ជាដើម។ កញ្ចប់សេវាកម្មនីមួយៗ បានរួមបញ្ចូលនូវទីតាំងចម្រុះផ្សេងទៀត ដោយបែងចែកតាមថ្នាក់តំបន់ផងដែរ៕








© រក្សាសិទ្ធិដោយ thmeythmey.com