ជាតិ
ព័ត៍មានសុខភាព
សុខភាព
ឆ្ងល់ ! លើស​សម្ពាធ​ឈាម​ហើយ អាច​កើត​ទឹកនោម​ផ្អែម​ថែមទៀត​ទេ​?
26, Jun 2024 , 6:59 am        
រូបភាព
អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកស្រាវជ្រាវ​បាន​ចាត់ទុក​ថា​ជំងឺ​ទឹកនោម​ផ្អែម ​គឺជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម ដូច្នេះ​វា​ទំនងជា​មាន​ទំនាក់ទំនង​គ្នា​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។

 
អ្នកស្រាវជ្រាវ​បាន​រក​មើល​ទិន្នន័យ​លើ​មនុស្ស​ប្រមាណ​ច្រើនជាង ៤​លាន​នាក់​ក្នុង​ប្រទេស​អង់គ្លេស​ដែល​មិន​មាន​ជំងឺ​សរសៃឈាម ឬ​ទឹកនោមផ្អែម​អ្វី​ទាំងអស់​ ។ បន្ទាប់មក ពួកគេ​បាន​វិភាគ​ទៅលើ​ប្រវត្តិ​ជំងឺ​របស់​ពួកគេ​រយៈពេល​៧​ឆ្នាំ និង​តាមដាន​រក​មើល​ករណី​ថ្មីៗ​នៃ​ជំងឺ​ទឹកនោម​ផ្អែម និង​ការប្រែប្រួល​របស់​សម្ពាធ​ឈាម​ ។
 
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ត្រូវបាន​គេ​រកឃើញ​ថា បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​រហូតដល់ ៥០​ភាគរយ​ឯណោះ​ ។ បន្ទាប់​មក​អ្នកស្រាវជ្រាវ​បាន​ត្រឡប់​ទៅ​មើល​ការស្រាវជ្រាវ​មុនៗ​វិញ ហើយ​ក៏​ឃើញ​ថា កាលពីមុន​មាន​ការប្រឈមមុខ​ដូចគ្នា​អញ្ចឹង​ដែរ ប៉ុន្តែ​ច្រើនជាង៧០​ភាគរយ​ទៅ​ទៀត ​។
ខណៈពេល​ដែល​ការសិក្សា​ប្រភេទ​នេះ ​មិនទាន់​អះអាងថា ការ​លើស​សម្ពាធ​ឈាម​ធ្វើឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទេ ប៉ុន្តែ​វា​អាច​ជា​ដំបូន្មាន​ដ៏​ល្អ​មួយក្ន​ង​ការបន្ថយ​សម្ពាធ​ឈាម ​បើសិនជា​វា​កំពុងតែ​ខ្ពស់​ស្រាប់​ ដើម្បី​កុំឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​ជំងឺ​ទឹកនោម​ផ្អែម​ទៀត ​។
ជាមួយគ្នានេះដែរ ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ការកើនឡើង​សម្ពាធ​ឈាម​អាច​ធ្វើបាន​តាម​មធ្យោបាយ​ដូចៗ​គ្នា​ដូចជា​៖
 
•​    ​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​
•​    ​ហាត់ប្រាណ​ជា​ទៀងទាត់​
•​    ​ឈប់​ជក់បារី​
•​    ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com