ជាតិ
ព័ត៍មានសុខភាព
សុខភាព
សម្រាប់​អ្នក​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម គួរ​ទទួលទាន​អាហារ​ទាំងនេះ
27, Jun 2024 , 6:59 am        
រូបភាព
របប​អាហារ​ដែល​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ គឺ​ពិតជា​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​បង្ការ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម មិន​អោយ​កើត​មាន ។ ជា​ការ​ពិត​ការ​បរិភោគ​អាហារ​អោយ​បាន​ត្រឹមត្រូវ គឺ​អាច​ជួយ​ស្ថានភាព​ជំងឺ​នេះ អោយ​ធូរស្រាល​ជាង​មុន​បាន​។

 
ខាងក្រោម​នេះ គឺជា​របប​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​អ្នកមាន​ជំងឺ​នេះ ៖
 
កុំ​ទទួលទាន​អាហារ​ដែល​សម្រាំង​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ចេញ​។ ប្រភព​អាហារ​ដែល​ផ្តល់​ថាមពល ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​មាន​ន​ដូច​ជា​៖ ដំឡូងបារាំង​, គ្រាប់​ធញ្ញជាតិ និង ពោត​។
 
1.​ ​ចៀសវាង​ពី​អាហារ​ដែល​សម្រាំង​ជាតិ​ស្ករ​ចេញ​ ។ ការ​បរិភោគ​អាហារ ឬ​ផឹក​ភេសជ្ជៈ​ ដែល​សម្រាំង​ជាតិ​ស្ករ​ចេញ គឺ​នឹង​ផ្តល់​ផល​អាក្រក់​សម្រាប់​អ្នក ប្រសិនបើ​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ការ​ចៀស​ឆ្ងាញ​ពី​អាហារ​ប្រភេទ​នេះ អាច​ជួយ​គ្រប់គ្រង​ប្រតិកម្ម​ប្រឆាំង​នឹង​អាំង​ស៊ុ​យ​លី​ន និង​ភាពធាត់​បាន​។
 
2.​ ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​។ ប្រភេទ​ផ្លែ​ឈើ​,​បន្លែ​, គ្រាប់​ធញ្ញជាតិ​,​សណ្តែកដី គឺជា​ប្រភព​ដ៏​ល្អ​នៃ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​។ ពួក​វា​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​បាន​ដែរ​។
 
3.​ ​ជ្រើសរើស​យក​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ល្អ​ ។ ខ្លាញ់​ទាំងអស់ គឺ​មិន​ដូច​គ្នា​ទេ​។ ជា​ការ​ពិត​មាន​ប្រភេទ​ខ្លាញ់​មួយ​ចំនួន គឺ​អាច​ផ្តល់​ជា​ប្រយោជន៍​ដល់​រាង​កាយ​អ្នក​។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​ល្អ​មាន​ដូច​ជា ត្រី​, សណ្តែកដី​, គ្រាប់​ធញ្ញជាតិ​, ផ្លែ​បឺ​រ និង​ប្រេង​បន្លែ​ជាដើម​។
 
4.​ ​ចៀសវាង​ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​អាក្រក់​ ។ ការ​កំណត់​ថា​ប្រភេទ​អាហារ​ណា ដែល​មាន​ផ្ទុក​ខ្លាញ់​ប្រភេទ​នេះ គឺ​ងាយស្រួល​ក្នុង​ការ​សម្គាល់​នោះ​ទេ ព្រោះ​ជា​ធម្មតា​វា​នឹង​ឆាប់​កក ជាង​ប្រភេទ​អាហារ​ធម្មតា​។ ពួក​វា​មាន​ដូច​ជា សាច់សត្វ​ដែល​ជាប់​ខ្លាញ់​, បឺ​រ និង​ប្រូ​ម៉ាត​ជាដើម ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com