ជាតិ
ពិធីសម្ពោធជាផ្លូវការកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» ![](https://image.thmeythmey.com/pictures/2024/06/25/25620241621ams_2608.jpg)
×![]()
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៖ អេ អឹម ខេ បានចូលរួមពិធីសម្ពោធជាផ្លូវការកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» នៅអគារ The Kampus ដែលរៀបចំឡើងដោយក្រុមហ៊ុន Apsara Media Services (AMS), សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។ កម្មពិធីនេះ ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការក្រោមការចូលរួមគាំទ្រ អបអរសាទរពីសំណាក់មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបណ្តាម្ចាស់អាជីវកម្ម និងសិស្ស-និស្សិតសរុបប្រមាណ ៣០០នាក់។
កម្មវិធី «វិថីហិរញ្ញវត្ថុ» ជាកម្មវិធីឌីជីថលដែលធ្វើឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុទៅដល់សាធារណជនទូទៅ ដូចជា ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការវិនិយោគ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវដើម្បីភាពរីកចម្រើនជាដើម។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏មានសារៈសំខាន់មិនអាចកាត់ផ្តាច់បាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួយឱ្យយើងគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ជាពិសេសអាចជៀសវាងការជាប់បំណុលច្រើនលើសលប់។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
(អត្ថបទពាណិជ្ជកម្ម)
![](https://image.thmeythmey.com/pictures/2024/06/25/pr__1_.jpg)
![](https://image.thmeythmey.com/pictures/2024/06/25/pr__2_.jpg)
![](https://image.thmeythmey.com/pictures/2024/06/25/pr__3_.jpg)
![](https://image.thmeythmey.com/pictures/2024/06/25/pr__4_.jpg)
![](https://image.thmeythmey.com/pictures/2024/06/25/pr__5_.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com