សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេសណាបរិភោគមីច្រើនជាងគេលើពិភពលោក ?
25, Jun 2024 , 8:59 pm        
រូបភាព
អ្នកដំណើរបរិភោគមីនៅស្ថានីយរថភ្លើង Shenyang ប្រទេសចិន ។ រូបភាព ៖ Xinhua
អ្នកដំណើរបរិភោគមីនៅស្ថានីយរថភ្លើង Shenyang ប្រទេសចិន ។ រូបភាព ៖ Xinhua
ប្រទេសដែលចូលចិត្តបរិភោគមីភាគច្រើនស្ថិតនៅតំបន់អាស៊ី ក្នុងនោះចិននាំមុខគេ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងឥណ្ឌា។

 
នៅឆ្នាំ២០២៣ ពិភពលោកបានប្រើប្រាស់មីប្រហែល១២០ពាន់លានកញ្ចប់។ បើតាមសមាគមមីកញ្ចប់ពិភពលោក (WINA) មី១កញ្ចប់ ជាបរិមាណដែលមនុស្សម្នាក់បរិភោគក្នុង១ពេល។ 
 
ការប្រើប្រាស់មីលើពិភពលោកប្រចាំឆ្នាំ២០២៣។ រូបភាព ៖ visual capitalist
 
មិនគួរឱ្យភ្ញាក់ផ្អើលទេដែលប្រទេសមានប្រជាជនច្រើនជាងគេទី២នៅលើពិភពលោក គឺចិនបានប្រើប្រាស់មីកញ្ចប់ច្រើនជាងគេ។ នៅឆ្នាំ ២០២៣ ចិនដីគោក និងហុងកុងបានប្រើប្រាស់មីសរុបប្រហែល ៤២ពាន់លានកញ្ចប់។ 
 
ប្រទេសដែលនៅសេសសល់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ សុទ្ធតែមានទីតាំងនៅអាស៊ី រួមមានឥណ្ឌូណេស៊ី (១៤,៥ពាន់លានកញ្ចប់) ឥណ្ឌា (៨,៧ពាន់លានកញ្ចប់) វៀតណាម (៨,១ពាន់លានកញ្ចប់) និងជប៉ុន (៥ពាន់លានកញ្ចប់ 5)។
 
នៅក្នុងតារាងកំពូលទាំង១០ នៃការបរិភោគមីច្រើនជាងគេលើពិភពលោកមានតែប្រទេសពីរប៉ុណ្ណោះដែលនៅក្រៅតំបន់អាស៊ីគឺ អាម៉េរិកមាន ៥,១ពាន់លានកញ្ចប់កាលពីឆ្នាំ២០២៣ និងនីហ្សេរីយ៉ាដែលប្រើប្រាស់ ៣ពាន់លានកញ្ចប់។ រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី ១២ នៃការប្រើប្រាស់មីកញ្ចប់ជាមួយបរិមាណ ២,២ពាន់លានកញ្ចប់៕ 
 
  ប្រទេសទាំង១២​ ដែលបិរភោគមីច្រើនជាងគេ ។ រូបភាព ៖ Visual Capitalist
 

Tag:
 មី
© រក្សាសិទ្ធិដោយ thmeythmey.com