ជាតិ
ជនល្មើស ស្រី ស៊ីណា ត្រូវតំណាងអយ្យការចោទបន្ថែមពី«បទរំលោភលើលំនៅដ្ឋាន» ![](https://image.thmeythmey.com/pictures/2024/06/27/photo_2024-06-27_20-11-48.jpg)
×![]()
ភ្នំពេញ៖ តំណាងអយ្យការ សម្រេចបន្ថែមបទចោទមួយទៀតលើជនល្មើស ស្រី ស៊ីណា ពីបទរំលោភលើលំនៅដ្ឋាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយល្ងាចថ្ងៃទី២៧ មិថុនានេះ។
បន្ទាប់ពីបានពិនិត្យលម្អិតលើសំណុំរឿងករណីបាញ់ប្រហារដែលបង្កដោយ ស្រី ស៊ីណា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យឃើញថា ជនសង្ស័យបានដើរចូលផ្ទះជនរងគ្រោះដោយពុំមានការអនុញ្ញាត។ ចំពោះសកម្មភាពនេះ តំណាងអយ្យការ បញ្ជាក់ដូច្នេះ៖«តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា២៩៩»។
បទល្មើសថ្មីនេះ ជនសង្ស័យ អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ។ សូមបញ្ជាក់ ករណីបាញ់សម្លាប់កាលពីថ្ងៃទី ១៧ មិថុនា បានបណ្ដាលឱ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com