កីឡាជាតិ
ជាតិ
U16 កម្ពុជា ឈ្នះព្រុយណេ ៦-០ រង់ចាំអ៊ុតលេខ២ល្អ
28, Jun 2024 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកម្ពុជា អាយុក្រោម១៦ឆ្នាំ ឈ្នះព្រុយណេ ៦-០ ក្នុងជំនួបចុងក្រោយពូល B ការប្រកួត Asean U16 Boy’s Championship ឆ្នាំ ២០២៤។ ស្របពេលវៀតណាមឈរលេខ១ ក្នុងពូល ក្រោយឈ្នះមីយ៉ាន់ម៉ា ៥-១ គោព្រៃជំទង់ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ត្រូវរង់ចាំអ៊ុតលេខ២ល្អ។



កម្ពុជា ដែលមាន៧ពិន្ទុ ឈរលេខ២ ក្នុងពូល B ជាមួយសំណល់គ្រាប់បាល់៧គ្រាប់ ត្រូវប្រជែងលេខ២ល្អ ជាមួយ អូស្ត្រាលី ឬ ថៃ។ អូស្ត្រាលី ដែលមាន៤ពិន្ទុ ឈរលេខ២ ជាមួយសំណល់គ្រាប់បាល់២គ្រាប់ ត្រូវ ជួបទីម័រខាងកើត នៅជំនួបចុងក្រោយពូល C ស្របពេលថៃ ដែលឈរលេខ១ មាន៤ពិន្ទុ និងសំណល់គ្រាប់បាល់៦គ្រាប់ ត្រូវជួបម៉ាឡេស៊ី៕

© រក្សាសិទ្ធិដោយ thmeythmey.com