ជាតិ
អត្ថបទពាណិជ្ជកម្ម
តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) ដែលបានធ្វើរឿងមួយនេះ?
21, Jun 2024 , 10:09 am        
រូបភាព
កាលពីថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុម​​​អ្នក​​បើកបរកង់បី និងរថយន្ត បានប្រមូលផ្តុំគ្នា​យ៉ាងច្រើន​កុះករ នៅខាងមុខក្រុមហ៊ុន ផាសអ៊ែប (PassApp Techonologies Co., Ltd) ដែល​​មានអាសយដ្ឋាន​នៅ​ផ្ទះលេខ ៥៩ ផ្លូវលេខ ៦០៨ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការ​ភ្ញាក់​ផ្អើលដល់​អ្នក​ដំណើរ​ទាំងឡាយ​ដែលឆ្លងកាត់​ទីនោះ។ ​ហេតុ​អ្វីបាន​ជាក្រុម​អ្នក​បើក​បរទាំងនោះ ប្រមូលផ្ដុំ​គ្នា​យ៉ាង​កុះករ នៅខាងមុខក្រុមហ៊ុន​ PassApp បែបនេះ​? 
 
តាមពិត វាជាយុទ្ធនាការដ៏មានសារៈសំខាន់​មួយ ​​​របស់ក្រុមហ៊ុន PassApp នោះគឺយុទ្ធនា​ការចែក​ស្ទីកគ័រអប់រំពីចរាចរណ៍ ក្នុងគោលបំណង​​ដាស់តឿន​​អ្នក​​​​បើកបរ​​ទាំង​​ឡាយ ​​នៅ​លើ​​ដង​ផ្លូវ​ឱ្យ​​​គោរព​​ច្បាប់​ចរាចរណ៍ និង​បង្កើន​​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ​ក្នុង​​ការធ្វើដំណើរ។ ទន្ទឹមនឹងនេះដែរ សារដ៏សាមញ្ញមួយរបស់រដ្ឋាភិបាលនោះគឺ «​បើស្រវឹង សូមកុំ​បើកបរ» ត្រូវបានក្រុមហ៊ុន PassApp យកមកផ្សព្វផ្សាយ ក្នុងគោលបំណងអប់រំ និងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍។
 
សម្រាប់អ្នកធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះ​វិញ បន្ទាប់ពី​​ចូល​រួម​​​កម្ម​វិធី​ផ្សេងៗមិនថា​ថ្ងៃ ឬយប់ កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដូចជា PassApp ផ្តល់នូវជម្រើស​ធ្វើដំណើរដ៏ល្អបំផុត​ និងសុវត្ថិភាពខ្ពស់។ PassApp មិនត្រឹមតែផ្តល់នូវសេវាកម្ម ហៅធ្យោបាយធ្វើដំណើរបានងាយស្រួល និងតម្លៃសមរម្យនោះទេ ប៉ុន្តែ​វា​​ក៏​​ដើរតួនាទីយ៉ាងសំខាន់​ផងដែរ នៅ​ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ដោយរួមចំណែក​កាត់​បន្ថយ​ចំនួន​អ្នកបើកបរក្នុងស្ថានភាព​ស្រវឹងលើដងផ្លូវ​នៅ​កម្ពុជា។ 


 
តាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ បុគ្គល​ម្នាក់ៗ អាចរួមចំណែកធ្វើឱ្យផ្លូវថ្នល់នានានៅកម្ពុជា កាន់តែមានសុវត្ថិភាពសម្រាប់មនុស្ស​​គ្រប់គ្នា។ កុំ​ភ្លេចណ៎ា! បើស្រវឹង សូមកុំបើកបរ! ​ហើយ​យល់​ល្អ​ហៅ PassApp ជិះតែម្ដងទៅ ធានានាំអ្នកទៅដល់​ផ្ទះដោយសុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ។ PassApp កម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមអនឡាញ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា និងជាប់​ចំណាត់ថ្នាក់លេខ១ ទាំងក្នុង App Store និង Play Store៕
 















(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com