កីឡាជាតិ
ជាតិ
ប្រតិភូកីឡាហែលទឹកកម្ពុជា ៣រូបចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស
01, Jul 2024 , 9:19 am        
រូបភាព
សហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជូនប្រតិភូកីឡា៣រូប ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រឹត្ដិការណ៍នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

 
ប្រតិភូកីឡាហែលទឹកកម្ពុជា៣នាក់ ទៅព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស មានដូចជា៖ កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹក, កញ្ញា  សាក់ប៊ុន អប្សរា កាតារីណា កីឡាការិនី និង លោក កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ កីឡាករ។
 
ដោយឡែកក្រៅពីកីឡាហែលទឹក កម្ពុជា ក៏បានបញ្ជូន ឈុន ប៊ុនថន កីឡាករអត្ដពលកម្ម ចូលរួមក្នុងព្រឹត្តិការណ៍នេះ ផងដែរ តាមរយៈសិទ្ធិអនុគ្រោះ។ កម្ពុជា និង ៣ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន គឺឡាវ ព្រុយណេ និងទីម័រខាងកើត ជាប្រទេសប្រទេសចូលរួមតាមរយៈសិទ្ធិអនុគ្រោះ។ រីឯ ថៃ មានអត្ដពលិក៣៨នាក់, ឥណ្ឌូណេស៊ី២១នាក់, ប្រទេសម៉ាឡេស៊ី ១៨នាក់, សិង្ហបុរី ១៧នាក់, ប្រទេសហ្វីលីនពីន ១២នាក់, ប្រទេសវៀតណាម ១០នាក់ និងប្រទេសមីយ៉ាន់ម៉ា ១នាក់៕
 

Tag:
 ហែលទឹក
  Paris 2024
  អូឡាំពិកហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com