ជាតិ
អត្ថបទពាណិជ្ជកម្ម
លោក ហង់​ជួន​​​ ណារ៉ុន ទស្សនកិច្ចរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ដើម្បីលើកកម្ពស់ចំណះដឹងពីអាហារសុវត្ថិភាព
18, May 2024 , 9:00 am        
រូបភាព
ដំណើរទស្សនកិច្ចរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. របស់លោក​ ហង់​ជួន​​​ ណារ៉ុន (ឆ្វេង)។
ដំណើរទស្សនកិច្ចរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. របស់លោក​ ហង់​ជួន​​​ ណារ៉ុន (ឆ្វេង)។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤៖ លោក​ ហង់​ជួន​​​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅផ្លូវជាតិលេខ​​៤​ ភូមិពើក​ ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សកលវិទ្យាល័យដែលជាដៃគូ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួលបដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយអគ្គនាយកក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ លោក Wittaya Kreangkriwit, លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ី.ភី.ជាច្រើនរូប។
 
លោក Wittaya Kreangkriwit និង លោក Thanachit Sriboonlue ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានណែនាំអំពីអាជីវកម្មស៊ី.ភី. និងមានការពិភាក្សាបើកចំហទាក់ទងនឹងប្រធានបទនៃការកែលម្អសុវត្ថិភាពចំណីអាហារ ការផលិតចំណីអាហារស្តង់ដា និងកិច្ចសហការរវាងក្រសួង​អប់រំ និងវិស័យឯកជន។
  

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
 
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៏ថា៖ «វិទ្យាស្ថានអប់រំផ្តោតសំខាន់ទៅលើសុខភាព និងសុខុមាលភាពរបស់សិស្ស សុវត្ថិភាពចំណីអាហារ និងស្តង់ដាអនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ កម្លាំងរាងកាយ ផ្លូវចិត្ត ការគិត ព្រមទាំងបង្កើនចំណេះដឹងផងដែរ។»
 
លោក បានបន្ថែមទៀតថា៖​«​ កាលដែលបានបរិភោគអាហារមាន​សុវត្ថិភាពស្តង់ដា អនាម័យត្រឹមត្រូវនាពេលបច្ចុប្បន្ន និងជួយឱ្យយើងទទួលបានសុខភាពល្អរយៈពេលយូរអង្វែង​ព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺល្អជាងការបរិភោគអាហារ ដែលមិនមានសុវត្ថិភាព។​ ដូច្នេះការចែករំលែកចំណេះដឹងរវាងក្រសួង​អប់រំ និងវិស័យឯកជនជាគម្រោងសហការមួយ ដែលសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជា ក្នុងការយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាពនៅតាមសាលារៀន និងសាកលវិទ្យាល័យនាពេលអនាគត។»
  

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់
 
លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី. បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនស៊ី.ភី.ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ស្តង់ដាផលិតកម្មចំណីអាហារ ទាំងគុណភាព និងបរិមាណ ដើម្បីបំពេញតម្រូវការទីផ្សារ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ រីករាយក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​យុវជន និង​ប្រជាជន​កម្ពុជា។»
 
លោក Wittaya Kreangkriwit បានបន្ថែមទៀតថា៖​ «ក្រុមហ៊ុន មិន​ត្រឹម​តែចែករំលែកចំណេះដឹងដល់​ សិស្ស​​និស្សិត ​និងសាលារៀន​ប៉ុណ្ណោះ​ទេ  ក្រុមហ៊ុនក៏​បាន​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​ដល់​កសិករអំពីការលើកកម្ពស់ស្ដង់ដាផលិតកម្ម ដោយប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ ​និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។


លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់
 
លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនស៊ី.ភី សូមចែករំលែកស្តីអំពីចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារជាមួយយុវជន និងប្រជាជនកម្ពុជាចំនួន ៣ចំណុចសំខាន់ៗ (១)ជ្រើសរើសទិញ ផលិតផលចំណីអាហារ ដែលមានប្រភពច្បាស់លាស់ (២)ការរក្សាទុកផលិតផលនៅកន្លែង ដែលមានសីតុណ្ហភាពត្រឹមត្រូវ (៣)ការចំអិនដែលត្រឹមត្រូវតាមស្តង់ដា ។ លើស​ពី​នេះទៅទៀត ដើម្បីឱ្យកាន់តែ​ប្រសើរ ​​ក្នុងគ្រឹះស្ថានសិក្សាគួរតែមានអាហារដ្ឋាន ដែលមានអនាម័យនៅក្នុងបរិវេណកន្លែងសិក្សា ដោយហាងអាហារដែលមាននឹងត្រូវមានការត្រួតពិនិត្យពីគុណភាព  ចាប់ផ្តើមតាំងពីវត្ថុធាតុដើមដែលនាំមកប្រើប្រាស់រហូតដល់វិធីចំអិនដែលត្រឹមត្រូវ ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវអាហារដែលមាន គុណភាព និង​សុវត្ថិភាព។»
 
លោក Thanachit Sriboonlue បានបន្ថែមទៀតថា៖ «ក្រុមហ៊ុនស៊ី.ភី. ប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី. បានព្រោះថាគ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី. យើងទទួលបានស្តង់ដាអន្តរជាតិ ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដា GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.” ។»
 
ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៨ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh mart ,CP Fresh Shop ,Five Star, Star Coffee​ និង​ Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ 
 
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ឬលោកអ្នកដែលចាប់អារម្មណ៍សហការទិញ និងបើកអាជីវកម្មជាមួយក្រុមហ៊ុនអាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក​ Facebook : CP Cambodia Co,.Ltd. /Facebook: CP Brand Cambodia ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ 086 929 917 ,086 666 433


QR Youtube CP Cambodia


QR Facebook CP Cambodia


QR CP Brand Cambodia


QR Code-Web site CP Cambodia


© រក្សាសិទ្ធិដោយ thmeythmey.com