ជាតិ
អត្ថបទពាណិជ្ជកម្ម
បរិច្ចាគដើម្បីស្នាមញញឹមកុមារកម្ពុជារាប់លាននាក់ជាមួយ អេ អឹម ខេ ឥឡូវនេះ
13, May 2024 , 9:49 am        
រូបភាព
សប្បុរសជនទាំងអស់អាចចូលរួមជាមួយ អេ អឹម ខេ ក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមារកម្ពុជា តាមមូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation។ អ្នកបរិច្ចាគបានចំនួនប៉ុនណា អេ អឹម ខេ នឹងបន្ថែមទ្វេដង នូវចំនួនថវិកាដែលលោកអ្នកបរិច្ចាគ។
 
ដើម្បីចូលរួមយុទ្ធនាការនេះ លោកអ្នកអាចស្កេន KHQR ពីគ្រប់ធនាគារ ឬតាម AMK Mobile។ ថវិកាទាំងអស់ អេ អឹម ខេ នឹងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទិវាកុមារអន្តរជាតិ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីស្នាមញញឹមកុមារកម្ពុជា ក្នុងស្មារតី ខ្មែរជួយខ្មែរ!
 
យុទ្ធនាការនេះ ចាប់ផ្ដើមពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៤។
ដើម្បីចូលរួមបរិច្ចាគតាម AMK Mobile:
  • លោកអ្នកគ្រាន់តែចូលទៅ AMK Mobile (ចុចលើ “ទូទាត់វិក្កយបត្រ”)
  • ជ្រើសរើស “មូលនិធិសប្បុរសធម៌”
  • ចុចលើ “មន្ទីរពេទ្យគន្ធបុប្ផា” និងបំពេញទឹកប្រាក់ដែលអ្នកចង់បរិច្ចាគ រួចចុចបន្តជាការស្រេច។
លក្ខខណ្ឌផ្សេងៗ ត្រូវអនុវត្ត

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com