ជាតិ
គ្រឿងញៀនជាង៧តោន ត្រូវបានដុតបំផ្លាញចោល
×
ដោយ៖ ឡាយ សុភាវតី និង មឿង ម៉ាក់ថុង
គ្រឿងញៀនជាង៤តោន ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ស្ថិតក្នុងសង្កាត់សំរោងខាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយបំផ្លាញគ្រឿងញៀនជាង៤តោននេះហើយ មន្ត្រីជំនាញក៏នឹងបំផ្លាញសារធាតុគីមីផ្សំ ជាង៣ តោនទៀត តាមរយៈវិធីបន្សាប ដោយសារធាតុទាំងនេះជាអាស៊ីត ដូច្នេះមិនអាចបំផ្លាញដោយវិធីដុតបានឡើយ។ បើយោងតាមរបាយការណ៍ គ្រឿងញៀនដែលត្រូវដុតបំផ្លាញនេះ ស្ថិតក្នុងសំណុំរឿងចំនួន៥៤ករណី ដោយក្នុងនោះមានសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។
ពិធីដុតបំផ្លាញនេះ ក្រោមអធិបតីភាពលោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com