កីឡាអន្តរជាតិ
អន្តរជាតិ
Foden ចាកចេញពីជំរំហ្វឹកហាត់អង់គ្លេស ត្រឡប់ទៅផ្ទះមើលប្រពន្ធឆ្លងទន្លេ
27, Jun 2024 , 11:29 am        
រូបភាព
Phil Foden ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស បានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមតោកំណាចអង់គ្លេស ក្នុងប្រទេសអាល្លឺម៉ង់ ហើយបានត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីទៅមើលភរិយាឆ្លងទន្លេកូនទី៣។



បើតាមសេចក្តីប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស ខ្សែបម្រើក្រុម Manchester City វ័យ ២៤ឆ្នាំ ត្រូវតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញចាំបាច់ ព្រោះតែបញ្ហាគ្រួសារសង្កត់ធ្ងន់លើរូបគេ។
 
មានក្តីរំពឹងដែរថា Foden នឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ នៅថ្ងៃទី៣០ ខែមិថុនា មុនពេលដែលក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានប្រជែងការប្រកួតក្នុងវគ្គ ១៦ក្រុម ទល់នឹងស្លូវ៉ាគី។ កាលខែមេសា Foden និងដៃគូរបស់គេឈ្មោះថា Rebecca Cooke ធ្លាប់បានប្រកាសថាពួកគេកំពុងទម្ទឹងរង់ចាំកូនទី៣ ចាប់កំណើត។
 
កីឡាករក្រុម ​Man City រូបនេះ ក៏មានកូនចំនួន ២រូប រួចមកហើយ ដោយកូនប្រុសច្បងឈ្មោះ Ronnie មានអាយុ ៥ឆ្នាំ និងកូនស្រីឈ្មោះ True ដែលមានអាយុ ២ឆ្នាំ។ 
 
ដោយឡែកវិលមកការប្រកួតវិញ Foden បានបង្ហាញខ្លួនចំនួន ៣៧លើក ជាមួយនឹងជម្រើសជាតិ ដោយរូបគេក៏បានចាប់ផ្តើមក្នុងជម្រើស ១១នាក់ដំបូង ឱ្យអង់គ្លេស កាលពីពេលប្រកួតស្មើស្លូវេនី និងយកឈ្នះលើក្រុមស៊ែប៊ី ១-០។ 
 
មុនពេលការចាកចេញរបស់​ Foden អង់គ្លេស បានបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងការប្រកួតក្នុងពូល C ជាមួយ ៥ពិន្ទុក្នុងដៃ។ យ៉ាងអង់គ្លេស ក៏បានរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ និងវីរបុរស ក៏ដូចជាអ្នកវិភាគជាច្រើន ព្រោះតែក្រុមមានទម្រង់លេងខ្សោយខ្លាំង ខុសពីការប្រកួតជម្រុះ។
 
ជំនួបវគ្គ ១៦ក្រុម របស់អង់គ្លេស ទល់នឹងក្រុមស្លូវ៉ាគី នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Gelsenkirchen បន្ទាប់ពីគូប្រកួតរបស់ក្រុមរហស្សនាមតោកំណាច ត្រូវបានរកឃើញក្នុងនាមជាក្រុមលេខ ៣ ចាកចេញពីពូល E៕

Tag:
 Phil Foden
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com