ជាតិ
សិស្សគុនល្បុក្កតោ៤ខេត្ត មកជួបប្រកួតក្បាច់គុនគ្នា លើទឹកដីអង្គរ ![គូប្រកួតក្នុងការប្រកួត «ជំនួបល្បងគុនល្បុក្កតោ» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។](https://image.thmeythmey.com/pictures/2024/06/29/_front___.jpg)
គូប្រកួតក្នុងការប្រកួត «ជំនួបល្បងគុនល្បុក្កតោ» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
×![]()
សៀមរាប៖ សិស្សគុនល្បុក្កតោចំនួន៥គូ ពីខេត្តសៀមរាប រាជធានីភ្នំពេញ កំពង់ឆ្នាំង និងរតនគិរី នឹងជួបសាកក្បាច់គុនគ្នា នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៅល្ងាចម៉ោង៥ កន្លះ ថ្ងៃទី២៩មិថុនានេះ។ ការប្រកួត «ជំនួបល្បងគុនល្បុក្កតោ» ជាកម្មវិធីប្រកួតថ្នាលល្បុក្កតោដំបូង ក៏ជាកម្មវិធីដំបូងបំផុត ដែលត្រូវបានរៀបចំឡើង។ បើតាមគ្រូបង្វឹកសាលាល្បុក្កតោស្រីជ័យដំរីសាមពាន់ លោក ពក អៀង និងលោក វី តារ៉ា គ្រូបង្វឹកសាលាល្បុក្កតោដំរីស លើកឡើងថាគោលបំណងនៃការប្រកួត «ជំនួបល្បងគុនល្បុក្កតោ» គឺជាប្រកួតមិត្តភាព ដើម្បីសិស្សសាលាគុនទាំងពីរនេះសាកក្បាច់គ្នា ក្នុងន័យអភិវឌ្ឍន៍សមត្ថភាពប្រយុទ្ធរបស់កីឡាករថ្មីៗ ដើម្បីឈានទៅការប្រកួតកម្រិតខ្ពស់ និងកម្រិតអាជីព។ ព្រឹត្តិការណ៍៍នេះ ក៏ដើម្បីផ្សព្វផ្សាយពីគុនល្បុក្កតោទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោ៖
គ្រូបង្វឹកសាលាល្បុក្កតោស្រីជ័យដំរីសាមពាន់ លោក ពក អៀង (ឆ្វេង) និងលោក វី តារ៉ា គ្រូបង្វឹកសាលាល្បុក្កតោដំរីស កំពុងផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។
គូប្រកួតក្នុងការប្រកួត «ជំនួបល្បងគុនល្បុក្កតោ» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
គូប្រកួតក្នុងការប្រកួត «ជំនួបល្បងគុនល្បុក្កតោ» នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
© រក្សាសិទ្ធិដោយ thmeythmey.com