ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
តើពាក្យ «សម្ភារៈ, សម្ភារ» មួយណាត្រឹមត្រូវ?
× មនុស្សស្ទើរគ្រប់គ្នា ច្រើនតែសរសេរពាក្យនេះមានយុគលពិន្ទុ (ចំណុចពីរទន្ទឹមគ្នា) គឺសរសេរជា «សម្ភារៈ» ដែលជាពាក្យខុសទៅវិញ។ មួយវិញទៀត ភាគច្រើនមនុស្សប្រើពាក្យនេះតែក្នុងន័យជា គ្រឿងប្រើប្រាស់ ឬរបស់របរប្រើប្រាស់ប៉ុណ្ណោះ។ ប៉ុន្តែពាក្យនេះក៏ប្រើក្នុងន័យជា ការកសាងបុណ្យកុសល, បារមី និងអំណាចផងដែរ។
នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវ គឺសរសេរជា «សម្ភារ»មិនមានយុគលពិន្ទុឡើយ។ហើយពាក្យនេះជានាម មានន័យថា ការសន្សំ, ការសាងសន្សំកុសល, តេជះ, អំណាច, ដែលត្រូវផ្សំជាមួយគ្នា, គ្រឿងផ្សំ,។ ល។ ឧទាហរណ៍៖ គ្រឿងសម្ភារ, ដោយសារសម្ភារ (ដោយសារអំណាច), ម្លប់សម្ភារ (ម្លប់តេជះ, ម្លប់បុណ្យ), គ្រឿងប្រើប្រាស់។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com