ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វីបានជាអ្នកឧស្សាហ៍មានបញ្ហាឈាមអញ្ចាញធ្មេញ? ![](https://image.thmeythmey.com/pictures/2023/11/22/221120231117front.jpg)
×![]()
ការឈាមអញ្ចាញធ្មេញ គឺជារោគសញ្ញាដែលឧស្សាហ៍កើតមានបំផុតនៃជំងឺអញ្ចាញធ្មេញ។ ការហូរឈាមតាមអញ្ចាញធ្មេញញឹកញាប់អាចបណ្តាលមកពីកំណកកំបោរនៅលើធ្មេញ និងអាចជាសញ្ញាធ្ងន់ធ្ងរនៃសុខភាព។
តើហេតុអ្វីបានជាអ្នកមានបញ្ហាឈាមអញ្ចាញធ្មេញ?
![](https://image.thmeythmey.com/pictures/2023/11/22/picture1.jpg)
អ្នកអាចមានឈាមតាមអញ្ចាញធ្មេញ ប្រសិនបើអ្នក៖
- មានបញ្ហារលាកអញ្ចាញធ្មេញ
- ដុសធ្មេញខ្លាំងពេក ឬច្រាសដុសធ្មេញរបស់អ្នករឹង
- ទើបតែចាប់ផ្តើមទម្លាប់ទាក់ធ្មេញ ហើយអញ្ចាញធ្មេញរបស់អ្នកមិនទាន់ធ្លាប់នឹងទម្លាប់នេះនៅឡើយ
- ការឆ្លងមេរោគដែលអាចមាននៅក្នុងធ្មេញ ឬអញ្ចាញធ្មេញ
- អញ្ចាញធ្មេញរលាកកំឡុងពេលមានផ្ទៃពោះ
- មានធ្មេញដែលមិនស្មើជួរល្អ
- ជំងឺមហារីកឈាម ជាប្រភេទមហារីកឈាម
- កង្វះវីតាមីន C
- កង្វះវីតាមីន K
- លេបថ្នាំមួយចំនួន ដូចជាថ្នាំបញ្ចុះឈាម។
ការព្យាបាលការឈាមអញ្ចាញធ្មេញគឺអាស្រ័យលើមូលហេតុបង្ក។ ប្រសិនបើអញ្ចាញធ្មេញហូរឈាមដោយសារអ្នកមានជំងឺអញ្ចាញធ្មេញ, អ្នកត្រូវទៅជួបទន្តបណ្ឌិត (អ្នកឯកទេសអញ្ចាញធ្មេញ) និងទទួលការណែនាំព្យាបាលឲ្យបានសមស្រប៕
ប្រភព៖
![](https://image.thmeythmey.com/pictures/2023/11/22/pic_2.jpg)
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
© រក្សាសិទ្ធិដោយ thmeythmey.com