កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel គេចពីការលាគ្នាជាមួយអ្នកគាំទ្រ Bayern នៅជំនួបចុងក្រោយក្នុងទឹកដី
13, May 2024 , 4:29 pm        
រូបភាព
លោក Thomas Tuchel បានគេចមុខពីការលាងគ្នាចុងក្រោយជាមួយក្រុមអ្នកគាំទ្រ Bayern Munich ក្រោយការប្រកួតយកឈ្នះលើក្រុម ​VfL Wolfsburg លទ្ធផល ២-០ ដែលជាជំនួបលីគកំពូលអាល្លឺម៉ង់ចុងក្រោយប្រចាំរដូវកាលរបស់ក្លិបស្ថិតក្នុងកីឡដ្ឋាន Allianz Arena។ លោក Tuchel បានដើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីអបអរបញ្ចប់រដូវកាលជាមួយក្រុមកីឡាករ ខណៈអ្នកគាំទ្របន្តនៅលើកទឹកចិត្តក្នុងកីឡដ្ឋាន។



លោក Tuchel នឹងចាកចេញពីតំណែង ចាប់ពីការប្រកួតឈ្នះលើ Wolfsburg នេះទៅ បន្ទាប់ពីលោកបានចំណាយពេលមួយរដូវកាលដឹកនាំក្រុមយក្សអាល្លឺម៉ង់ មិនឈ្នះពានរង្វាន់អ្វីសោះ។ 
 
ជ័យជម្នះលើ Wolfsburg កើតឡើង ក្រោយរយៈពេល ៤ថ្ងៃ ដែល Bayern បានធ្លាក់ចេញពីពាន UEFA Champions League ក្រោមថ្វីជើងក្រុម Real Madrid។ 
 
ត្រូវបាន Real Madrid ទម្លាក់ចេញពីការប្រកួត ធ្វើឱ្យ Bayern បញ្ចប់រដូវកាលលើកដំបូងដែលមានគ្នាពានរង្វាន់ ១ក្នុងដៃ ក្នុងរយៈពេលជាង ១សតវត្ស។
 
ចប់ការប្រកួតភ្លាមៗ ក្រុមកីឡាករ Bayern Munich បានដើរទៅធ្វើពិធីអបអរបញ្ចប់រដូវកាល ជាមួយក្រុមអ្នកគាំទ្រ ​Bayern Ultras ប៉ុន្តែអ្វីដែលគេបានមើលឃើញនោះគឺ គ្មានវត្តមានរបស់លោក Tuchel ឡើយ។
 
យ៉ាងណានៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់នៅតែត្រូវបានអ្នកកាសែតចោទសួរពីមូលហេតុដែលលោកមិនចូលរួមជាមួយក្រុមចំពោះមុខអ្នកគាំទ្រ។
 
«វាជាពេលវេលាល្អសម្រាប់កីឡា។ ខ្ញុំមិនចង់ឱ្យក្លាយជាទីចាប់អារម្មណ៍ក្នុងនោះ នោះទេ រឿងនោះគឺសម្រាប់ក្រុម។ ខ្ញុំដឹងថានឹងមានកាមេរ៉ានៅគ្រប់ទីកន្លែង។ ដូច្នេះខ្ញុំជ្រើសរើសទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ រឿងនេះក៏ដើម្បីក្រុមកីឡាករដូចគ្នា ហើយអ្នកគាំទ្រខាងក្រៅនោះក៏សម្រាប់ក្រុមដូចគ្នា ពួកគេត្រូវការការអបអរ។»។ លោក Thomas Tuchel បាននិយាយឆ្លើយប្រាប់ក្នុងសន្និសីទកាសែតបែបនេះ។
 
រយៈពេលប៉ុន្មាន ២ឆ្នាំចុងក្រោយមកនេះ មុនពេលលោក Tuchel ចូលមកដឹកនាំ ក្រុម Bayern Munich បានឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់តែមួយប៉ុណ្ណោះ រដូវកាលមុន បន្ទាប់ពី Borussia Dortmund ភ្លាត់ស្នៀតការប្រកួតចុងរដូវកាល៕

Tag:
 Bayern Munich
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com