កីឡាអន្តរជាតិ
អន្តរជាតិ
«FIRE» ជាបទចម្រៀងផ្លូវការនៅ Euro 2024
13, May 2024 , 9:29 pm        
រូបភាព
ក្រុម Meduza, តារាចម្រៀង Leony និងក្រុម OneRepublic បានរួមគ្នាចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 នៅអាល្លឺម៉ង់ ដែលមានចំណងជើងថា «FIRE »។ « FIRE» នឹងបង្ហាញក្នុងការប្រគុំតន្ត្រី នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Olympiapark Berlin ក្នុងក្រុងប៊ែឡាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

 
បទចម្រៀងចំណងជើងថា « FIRE» បានចេញជាផ្លូវការនៅថ្ងៃទី១០ ខែឧសភា ពោលគឺមុនពេលការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro នៅប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
 
វិចិត្រករតន្ត្រី ៣ក្រុម ក្នុងនោះមានក្រុមតន្ត្រីអេឡិចត្រូនិកអ៊ីតាលី MEDUZA ក្រុម OneRepublic របស់អាម៉េរិក និងអ្នកនិពន្ធបទចម្រៀងអាល្លឺម៉ង់ Leony បានសហការគ្នា បង្កើតបទចម្រៀង FIRE នេះឡើង។
 
លោក Ryan Tedder សមាជិកក្រុម OneRepublic ជាអ្នកនិពន្ធ រួមជាមួយ MEDUZA ជាអ្នកបញ្ចូលនិងច្នៃភ្លេងដ៏ពេញនិយម និងរួមទាំងការបញ្ចូលចម្រៀងបែប Pop របស់តារាចម្រៀងអាល្លឺម៉ង់នាង Leony ដែលបង្កប់ភាពក្លៀវក្លា និងស្មារតីនៃអ្នកគាំទ្របាល់ទាត់។
 

ក្រុមទាំង២៤ ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2024៖
 
ពូល A៖ ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្កុតឡែន ហុងគ្រី និងស្វ៊ីស
ពូល B៖ អេស្ប៉ាញ ក្រូអាស៊ី ម្ចាស់ការពារជើងឯកអ៊ីតាលី និងអាល់បានី
ពូល C៖ ស្លូវេនី ដាណឺម៉ាក ស៊ែប៊ី និងអង់គ្លេស
ពូល D៖ ហូឡង់ផ បារាំង ប៉ូឡូញ និងអូទ្រីស
ពួល E៖ អ៊ុយក្រែន ស្លូវ៉ាគី បែលហ្ស៊ិក និងរូម៉ានី
ពូល F៖ ព័រទុយហ្កាល់ ឆែក ហ្សកហ្ស៊ី និងតួកគី៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com