ជាតិ
ព័ត៍មានសុខភាព
សុខភាព
សំខាន់ណាស់! រឿង ៤​យ៉ាង​ដែល​អ្នកជំនាញ​ខាង​សរសៃប្រសាទ​ចង់​ឲ្យដឹង​
22, May 2024 , 6:59 am        
រូបភាព
ដោយ​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ជំងឺមហារីក​ទាំងអស់​មាន​ចាប់ពី ៣០ ទៅ​៣៥​ភាគរយ ដែល​អាច​បង្ការ​បាន​ ។ ខណៈ​ពេល​ដែល ជំងឺមហារីក​គឺជា​ជំងឺ​កើតឡើង​ដោយ​របៀប​រស់នៅ​ដែល​អាច​បង្ការ​បាន​តាម​រយៈ​ការ​រស់នៅ​ល្អ ញ៉ាំ​អាហារ​ផ្តល់​សុខភាព ប៉ុន្តែ​ចំពោះ​មហារីក​ខួរក្បាល​វិញ វា​គឺជា​លទ្ធផល​ដោយ​ផ្ទាល់​មួយ​នៃ​ការ​បំបែក​ហ្សែ​ន​ភ្លាម​ៗ​ក្នុង​កោសិការ​ខួរក្បាល​ណាមួយ​។ ដូច្នេះ អ្នក​ប្រហែលជា​មិន​អាច​លុប​បំបាត់​ឱកាស​នៃ​ការ​កើត​ជំងឺ​នេះ​ទេ ប៉ុន្តែ​អាច​បន្ថយ​ការ​ប្រឈម​នឹង​វា​បាន​។

 
ខាងក្រោម​នេះ​គឺជា​រឿង ៤​យ៉ាង ដែល​គ្រូពេទ្យ​ជំនាញ​ខាង​សរសៃប្រសាទ​ចង់​ឲ្យ​អ្នក​បានដឹង​៖
 
ចូរ​យល់​ដឹង​អំពី​ប្រ​វត្ត​ជំងឺ​ក្នុង​គ្រួសារ

ការ​យល់​ដឹង​នេះ​គឺ​រួម​ផ្សំ​ទាំង​ករណី​ជំងឺមហារីក និង​ដុំ​សាច់​មហារីក​ផង​។ បើសិនជា​គ្រួសារ​អ្នក​កំពុង​តែ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដំណរ​ពូជ ជា​ពិសេស​មហារីក​ខួរក្បាល យក​ល្អ​គួរតែ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ហើយ​ទៅ​។ កាលណា​យល់​ដឹង​អំពី​រឿង​នេះ​លឿន វា​ក៏​អាច​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​សម្គាល់​អំពី​អាកា​រៈ​ជំងឺមហារីក​ខួរក្បាល​ទាន់​ពេលវេលា​បាន​ដែរ​។
 
ការ​ប៉ះពាល់​នឹង​កាំរស្មី

កាំរស្មី​ចេញពី​ទូរស័ព្ទ ម៉ៃ​ក្រូ​វ៉េវ និង​ខ្សែភ្លើង​ធំ​ៗ គឺ​មិន​មាន​អ្វី​ទាក់ទង​នឹង​មហារីក​ខួរក្បាល​ទេ​។ កាំរស្មី​អ៊ីយ៉ុង​ដែល​ចេញពី​ការ​ប៉ះពាល់​ខ្លាំង​នឹង​កាំរស្មីអ៊ិច កាំរស្មី​ហ្គា​ម៉ា និង​ទម្រ​ង​កាំរស្មី​កម្លាំង​ខ្ពស់​ផ្សេង​ៗ​ទៀត​សុទ្ធតែ​អាច​បំផ្លាញ DNA ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រឈម​ខ្លាំង​នឹង​មហារីក​។ វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​យល់​ដឹង និង​សម្គាល់ការ​ប្រឈម​មុខ​នោះ គឺ​កាត់​បន្ថយ​ការ​ប៉ះពាល់​នឹង​កាំរស្មី​ខាងលើ​ឲ្យ​បាន​ច្រើន​បំផុត​។
 
យល់​ដឹង​ទំនាក់ទំនង​រវាង​អាយុ និង​មហារីក

ខណៈ​ពេល​ដែល អាយុ​មិនមែន​ជា​កត្តា​ជំរុញ​នាំ​ឲ្យ​កើត​មហារីក​ខួរក្បាល​នោះ តែ​ការ​ប្រឈម​មុខ​នឹង​កើនឡើង​នៅ​ពេល​អ្នក​អាយុ​កាន់តែ​ច្រើន ជា​ពិសេស​ចាប់ពី ៤០​ឆ្នាំ​ឡើង​។ ការ​យល់​ដឹង​អំពី​ទំនាក់ទំនង និង​អ្វី​ដែល​បាន​ប្រែប្រួល​លើ​រាង​កាយ​តាម​អាយុ ក៏​អាច​ជួយ​អ្នក​សម្គាល់​ដឹង​អំពី​អាកា​រៈ​នៃ​មហារីក និង​ចាប់ផ្តើម​ការ​ព្យាបាល​លើ​ដំណាក់កាល​ដំបូង​ដែរ​។
 
យល់​ដឹង​អំពី​ការ​ប្រឈម​មុខ​នៃ​រោគ​សញ្ញា

អាកា​រៈ​រួម​នៃ​មហារីក​ខួរក្បាល​ដែល​ត្រូវ​សង្កេត​នោះ​មាន​ដូច​ជា វិលមុខ ឈឺក្បាល​កាន់តែ​ខ្លាំង​ដែល​វា​ទាក់ទង​នឹង​ការ​ក្អួត និយាយ​លុ​ល​ៗ បាត់បង់​ការ​ចង​ចាំ និង​ស្រ​វ៉ាំ​ង​ភ្នែក​។ បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈទាំង​នេះ​ជាប់​លើស​ពី​មួយ​ខែ វា​គួរតែ​ជា​រៀង​ដែល​អ្នក​ត្រូវ​ខ្វល់ខ្វាយ​ហើយ ព្រមទាំង​យក​វា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សរសៃប្រសាទ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com