ជាតិ
ព័ត៍មានសុខភាព
សុខភាព
លែង​បារម្ភ​ហើយ​! បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​មែន​ទេ កុំ​រំលង​វិធី​នេះ
22, May 2024 , 10:59 pm        
រូបភាព
បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​មិន​ពិបាក​នឹង​ទប់ស្កាត់ ឬ​បំបាត់​ឡើយ​! គួរ​ធ្វើ​បែប​ណា​ទៅ?កុំ​បារម្ភ​! ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម ៖
 
១. ចៀសវាង​ការ​លាង​សម្អាត​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ

ពិត​ណាស់​ការ​លាង​សម្អាត គឺ​ចាំបាច់​ដើម្បី​កម្ចាត់​ភាព​កខ្វក់​ចេញពី​ស្បែក ប៉ុន្តែ​នៅ​ពេល​អ្នក​លាង​សម្អាត​ច្រើ​ង​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​ៗ​នោះ​ស្បែក​នឹង​ត្រូវ​ខូចខាត​ដោយ​បាត់បង់​របាំង​ការពារ​។ ជា​លទ្ធផល​ស្បែក​មុខ​នឹង​ឆាប់​ប្រតិកម្ម​។
 
២. ព្យាយាម​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម

ប្រសិនបើ​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​បណ្ដាល​មក​ពី​កត្តា​អាកាសធាតុ អ្នក​គួរ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដើម្បី​រក្សា​ភាព​ទន់​រលោង​គ្រប់ពេល​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ដែល​ផ្សំ​ឡើង​ពី​ធម្មជាតិ​ល្អ​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​។
 
៣. ចៀសវាង​ងូតទឹក​ក្ដៅ

សីតុណ្ហភាព​ខ្ពស់​អាច​បណ្ដាល​ឱ្យ​ស្បែក​បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​ជា​លទ្ធផល​នៃ​បញ្ហា​ស្បែក​ឆាប់​ប្រតិកម្ម​។
 
៤. ខាត់​ស្បែក​ថ្នម​ៗ

ការ​ខាត់​ស្បែក​គឺ​ចាំបាច់​ណាស់​ដែរ​ដោយ​វិធី​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ​ចេញពី​ផ្ទៃ​ខាងលើ​នៃ​ស្បែក ហើយ​អ្នក​នឹង​ចៀស​ផុត​បញ្ហា​ស្បែក​ស្រអាប់ ស្ងួត និង​ងាយ​ប្រតិកម្ម​។ ទោះជា​យ៉ាងណា​អ្នក​មិន​គួរ​ខាត់​ស្បែក​ខ្លាំង​ៗ​និង​ញឹកញាប់​ពេក​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com