ជាតិ
ព័ត៍មានសុខភាព
សុខភាព
ផ្លែឈើទាំងនេះ អ្នកជំងឺទឹកនោមផ្អែមញ៉ាំរួច ជាតិស្ករនឹងឡើងខ្ពស់
24, May 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលមានផ្ទុកជាតិស្ករខ្ពស់ណាស់។ តើមានអ្វីខ្លះទៅ?

 
ផ្លែម្នាស់ ជាផ្លែឈើដែលផ្អែមណាស់ ដោយរាល់ផ្លែម្នាស់ដែលមានទម្ងន់១០០ក្រាមគឺមានផ្ទុកជាតិស្ករ១៦ក្រាមទៅហើយ។ ថ្វីត្បិតតែក្នុងផ្លែឈើមួយនេះមានផ្ទុកវីតាមីនសេខ្ពស់ និងសារធាតុចិញ្ចឹមមួយចំនួន ប៉ុន្តែអ្នកមានជំងឺទឹកនោមផ្អែមគួរតែពិសារដោយប្រយ័ត្ន ទើបជាតិស្ករមិនឡើងខ្ពស់ដោយមិនដឹងខ្លួន។
 
ផ្លែស្វាយ ក៏ជាផ្លែឈើដែលមានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ ក្នុងផ្លែស្វាយដែលមានទម្ងន់១០០ក្រាមគឺមានផ្ទុកជាតិស្ករចំនួន១៨ក្រាម។ ជាពិសេស ក្នុងនោះមានផ្ទុកវីតាមីនA និងវីតាមីនសេខ្ពស់ផងដែរ។ ទោះជាបែបនេះក៏ដោយ អ្នកដែលមានជំងឺទឹកនោមផ្អែមក៏មិនគួរបរិភោគច្រើនដែរ ព្រោះអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់បាន។
 
ផ្លែធុរ៉េន ជាផ្លែឈើដែលគេនិយមចូលចិត្តញ៉ាំណាស់។ ក្នុងផ្លែធុរ៉េនដែលមានទម្ងន់១០០ក្រាម គឺមានផ្ទុកជាតិស្ករចំនួន២៧ក្រាមហើយ។ ដូចនេះ អ្នកចង់រក្សាលំនឹងជាតិស្ករក្នុងរាងកាយ និងអ្នកមានជំងឺទឹកនោមផ្អែមគួរតែប្រយ័ត្នក្នុងការញ៉ាំ ទើបជាតិស្ករមិនងាយឡើងក្នុងរាងកាយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com