កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង ចែកផ្លូវជាមួយ Haber និង Bento
23, May 2024 , 5:26 pm        
រូបភាព
ក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវជាមួយកីឡាករអន្តរជាតិពីររូប រួមមានខ្សែប្រយុទ្ធឆ្នើម Marcus Haber និង Iago Bento Fernandes។ នេះបើតាមការប្រកាសរបស់ក្លិបស្វាយរៀងនៅលើផេកហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី២៣ ខែឧសភា។


Haber ខ្សែប្រយុទ្ធអន្តរជាតិកាណាដា និង Bento របស់ប្រេស៊ីល ជាសមាជិកសំខាន់របស់ ព្រះខ័នរាជស្វាយរៀង ដែលបានចូលរួមចំណែកជួយក្រុមឈ្នះពានពីរក្នុងមួយរដូវកាល ២០២៣-២៤ ដែលរួមមានជើងឯកលីគកំពូលកម្ពុជា និងពាន សម្តេច ហ៊ុន សែន។
 
មិនត្រឹមជួយស្វាយរៀងលើកពាន Marcus ក៏បានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំ CPL ផងដែរ ក្រោយរកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសរុប២១គ្រាប់ និងពីររដូវកាលជាប់គ្នា។
យ៉ាងណាក៏ដោយ ក្រោយបញ្ចប់រដូវកាលទាំង Haber និង Bento ត្រូវចាកចេញពីក្លិបដែលមានមូលដ្ឋានក្នុងខេត្តស្វាយរៀង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com