ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់១០នេះ ជាទម្លាប់ដែលធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែម
26, May 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាអ្នកមានទម្លាប់ជក់បារី អ្នកគួរតែកែទម្លាប់មួយនេះចេញ ព្រោះការជក់បារីនឹងធ្វើឲ្យយឈាមអ្នកដើរមិនស្រួល ដោយធ្វើឲ្យសម្ពាធឈាមរបស់អ្នកអាចឡើងខ្ពស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់។
  • បើអ្នកមានទម្លាប់ផឹកស្រា ក៏គួរតែកែទម្លាប់មួយនេះចេញផងដែរ ព្រោះការផឹកស្រាជាអាវុធមុខ២ ដោយអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់ផង ហើយក៏ចុះទាបផងដែរ។ ដូចនេះ ប្រសិនជាអាចអ្នកគួរតែឈប់ផឹកស្រាដើម្បីសុខភាពរបស់អ្នក។
  • ការតែងចូលគេងយប់ជ្រៅ គេងមិនគ្រប់ នឹងផ្តល់ផលវិបាក២ដល់រាងកាយរបស់អ្នក។ ទីមួយ ពេលដែលអ្នកគេងមិនគ្រប់ សម្ពាធឈាមនឹងឡើងខ្ពស់។ ទី២ ពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យអារម្មណ៍អ្នកអន្ទះសារ ដោយធ្វើឲ្យជាតិស្ករក្នុងរាងកាយដំណើរការមិនប្រក្រតី នោះជាតិស្ករនឹងអាចឡើងខ្ពស់បានដោយមិនដឹងខ្លួន។ ដូចនេះ មុនម៉ោង១១ អ្នកគួរតែចូលគេង។
  • ការហាត់ប្រាណនឹងអាចធ្វើឲ្យជាតិស្ករក្នុងរាងកាយចុះបាន ដោយបញ្ចេញតាមញើស។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែម ប្រសិនជាចង់ឲ្យជាតិស្ករមានលំនឹង អ្នកគួរតែសាងទម្លាប់ហាត់ប្រាណ ទើបអាចគ្រប់គ្រងជាតិស្ករក្នុងរាងកាយបានល្អ។
  • នៅពេលដែលអ្នកមិនមានទម្លាប់ញ៉ាំអាហារពេលព្រឹក នឹងធ្វើឲ្យអ្នកពិសារអាហារពេលថ្ងៃត្រង់ និងពេលល្ងាចច្រើន។ ជាហេតុដែលធ្វើឲ្យជាតិស្ករឡើងកាន់តែខ្ពស់។ ដូចនេះ អ្នកគួរតែបរិភោគអាហារពេលព្រឹក ទើបអាចគ្រប់គ្រងលំនឹងជាតិស្ករក្នុងរាងកាយអ្នកបាន។
  • ប្រសិនជាអ្នកមានទម្លាប់ញ៉ាំបាយលឿន គួរតែកែចោល ព្រោះនៅពេលដែលអ្នកញ៉ាំលឿនពេក នឹងអាចធ្វើឲ្យបរិភោគច្រើន ដោយធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងជាតិស្ករខ្លាំងណាស់។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែម គួរតែទំពារឲ្យម៉ត់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com