ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យណាស់! ទម្លាប់​៥​យ៉ាង​អាច​បំផ្លាញ​សរសៃឈាម​ឲ្យ​ខូច​ខ្ទេចបាន
27, May 2024 , 6:59 am        
រូបភាព
សរសៃឈាម​មាន​សុខភាព​ល្អ អាច​ជួយ​ឲ្យ​អ្នកមាន​អាយុ​វែង ក៏​ប៉ុន្តែ​ប្រសិនបើ​សរសៃឈាម​ត្រូវ​បាន​រាំងស្ទះ​វិញ​នោះ វា​អាច​គំរាមកំហែង​ដល់​អាយុជីវិត​គ្រប់ពេលវេលា ​។ បើ​យោង​តាម​សាស្ត្រាចារ្យ Han Hong Nhan ជា​អ្នកជំនាញ​ផ្នែក​បេះដូង នៅ​មហាវិទ្យាល័យ Science and Technology ប្រទេស​ចិន បាន​បង្ហាញ​ថា ទម្លាប់​អាក្រក់ ៥​ចំណុច​អាច​បំផ្លាញ​សរសៃឈាម​ធ្ងន់ធ្ងរ ប្រសិនបើ​អ្នក​ធ្វើ​វា​រាល់ថ្ងៃ​។

 
ការ​ញ៉ាំ​សាច់ ព្រមទាំង​ខ្លាញ់​ច្រើន​ពេក សារធាតុ​ខ្លាញ់ និង​ប្រូតេអ៊ីន​ចាប់ផ្តើម​ប្រមូលផ្តុំ​នៅ​ក្នុង​សរសៃឈាម​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ឈាម​រត់​ត្រូវ​កកស្ទះ ហើយ​ទីបំផុត​អ្នក​នឹង​មាន​បញ្ហា​ដាច់​សរសៃឈាម​ខួរក្បាល​។
 
ជក់បារី
 
ទម្លាប់​ជក់បារី ក៏​កើត​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ខូចខាត​សរសៃឈាម ដែល​ពិបាក​នឹង​ជា​សះស្បើយ​ក្រោយ​ពេល​ឈប់​ជក់​រយ​:​ពេល ១០​ឆ្នាំ​។ សូ​ម្បី​តែ​ការ​ជក់បារី​ក្នុង​កម្រិត​ទាប ក៏​អាច​ប្រឈម​នឹង​ជំងឺ​ក្រិន​សរសៃឈាម ទោះបីជា​អ្នក​ឈប់​ជក់បារី ១០​ឆ្នាំ​ក៏​ដោយ រាង​កាយ​នៅ​តែ​ធ្វើការ​ជួសជុល​ការ​ខូចខាត ដោយសារ​តែ​ជាតិពុល​ពី​ផ្សែង​បារី​ច្រើន​ពេក​។
 
ទទួលទាន​អំបិល និង​ស្ករ​ច្រើន​ពេក
ការ​ទទួលទាន​របប​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក អា​ចប​ណ្តោ​ល​ឲ្យ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​សរសៃឈាម​នៅ​ពេល​ចាស់​។ ជា​ពិសេស​ជំងឺលើសឈាម ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​បេះដូង​។
 
ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ

នៅ​ពេល​ដែល​អ្នក​ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ ខ្លាញ់​កូ​លេ​ស្តេ​រ៉ុល នឹង​តោង​ជាប់​តាម​ជញ្ជាំង​សរសៃឈាម​បន្តិច​ម្តង​ៗ រហូត​បិទ​ជិត​ធ្វើ​ឲ្យ​ឈាម​ត្រូវ​កកស្ទះ​។ នេះ​ជា​មូលហេតុ​មួយ​ដែល​ប​ណ្តោ​ល​ឲ្យ​អ្នក​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​សរសៃឈាម​ដទៃ​ទៀត​។
 
មិន​បាន​ធ្វើ​អនាម័យ​មាត់​ធ្មេញ​បាន​ត្រឹមត្រូវ
បាក់តេរី​នៅ​ក្នុង​មាត់ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះ​វា​អាច​ជ្រាប​ចូល​រាង​កាយ និង​ប្រព័ន្ធ​ឈាម​រត់ ហើយ​ធ្វើការ​បំផ្លាញ​សរសៃឈាម​។
 
ដូ​ចេះ អ្នក​គួរតែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជា​ប្រចាំ មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ពីរ​ដង គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com