កីឡាជាតិ
ជាតិ
ចន្ថាប៊ីន សុស៊ីដាន មានឈ្មោះក្នុងជម្រើសជាតិ តែបាត់ប្រធានក្រុម សឿយ វិសាល
24, May 2024 , 9:41 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៤ ខែឧសភា បានចេញបញ្ជីឈ្មោះសមាសភាពកីឡាករ២៦រូបប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងម៉ុងហ្គោលី។ ធារី ចន្ថាប៊ីន ជាប់ក្នុងជម្រើសរបស់លោក Felix Dalmax ជាថ្មី ជាមួយ ញ្ញាណ សុសីដាន ប៉ុន្តែបាត់ឈ្មោះប្រធានក្រុម សឿយ វិសាល។



គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Dalmax បានកោះហៅកីឡាករ២៦រូប ដែលសុទ្ធសឹងប្រកបអាជីពនៅលីគកំពូលកម្ពុជា ដើម្បីចូលរួមប្រកួតជាមួយម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
ប្រធានក្រុម​ សឿយ វិសាល រួមជាមួយអ្នកចាំទី កែវ សុខសិលា សឿត បារាំង គួច ណានី សុះ ស៊ូហាណា និងសាត រ៉ូស៊ីប ជាដើម គ្មានឈ្មោះក្នុងបញ្ជី២៦នាក់នេះឡើយ។  ធារី ចន្ថាប៊ីន ដែលបាត់មុខមួយរយៈ បង្ហាញខ្លួនសារជាថ្មី ជាមួយខ្សែការពារ ឆុំ ភីសា និង ញាណ សុស៊ីដាន។
 
ក្នុងចំណោមកីឡាករ២៦រូបរបស់លោក Dalmax មានកីឡាករមកពីភ្នំពេញក្រោនច្រើនជាងគេចំនួន៧រូប តាមពីក្រោយដោយបឹងកេត ចំនួន៦រូប ស្របពេលព្រះខ័នរាជស្វាយរៀងមាន៥រូប វិសាខា៣រូប ណាហ្គាវើលដ៍ ២រូប ព្រៃវែង ២រូប និងទ័ព ១រូប។
 
សមាសភាពកីឡាករក្រុមគោព្រៃកម្ពុជាទាំង២៦រូបមាន៖
 
អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ អ៊ុំ វិចិត្រ និង វីរៈ ដារ៉ា
 
ខ្សែការពារ៖ សារ៉េត គ្រីយ៉ា ប៊ិន ចន្ថាធារី ស៊ិន សុផាណាត់ តាំង ប៊ុនឆៃ ណុប ដេវីត ជា ច័ន្ទដារ៉ា ហួត វ៉ាន់ណេត យ៉ើ ម៉ូស្លីម ឆុំ ភីសា និង ផាច សុជាវីឡា
 
ខ្សែបម្រើ៖ វ៉ាន់ តៃឡាម៉ី អ៊ន ចាន់ប៉ូលីន យូឌៃ អូកាវ៉ា ថេឡរ នីកូឡាស់ ឌឿង​ គឹម សុខយុទ្ធ គង់ លីហ៊ួរ
 
ខ្សែប្រយុទ្ធ៖ ម៉ាត់ នូរុណ សៀង ចន្ធា ចន្ថា ចន្ទាកា សារ ទី លឹម​ ពិសុទ្ធ ញាណ សុស៊ីដាន និង ផាន សុផេន៕
 

Tag:
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com