ជាតិ
ព័ត៍មានសុខភាព
សុខភាព
មុនបាយ ផឹកទឹក១កែវ នឹងមិនងាយជួបពេទ្យទេ
27, May 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានក្រោយពេលដែលញ៉ាំទឹកមុនពេលពិសារអាហារ។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាអ្នកញ៉ាំទឹកមុនពេលដែលអ្នកពិសារអាហារ នោះនឹងអាចធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះបាន ដោយធ្វើឲ្យការចងចាំរបស់អ្នកគឺល្អតែម្តង។ ដូចនេះ អ្នកនឹងមិនងាយភ្លេចទេ។
  • ប្រព័ន្ធការពាររាងកាយអ្នកនឹងកាន់តែរឹងមាំ នៅពេលដែលអ្នកពិសារទឹកមុនបរិភោគអាហារ។ ជាហេតុដែលធ្វើឲ្យមេរោគទាំងឡាយមិនអាចជ្រាតចូលរាងកាយអ្នកឡើយ។ ដូចនេះ អ្នកនឹងមិនងាយឈឺនោះទេ។
  • បើអ្នកញ៉ាំទឹកមុនពេលញ៉ាំបាយ នោះអ្នកនឹងអាចបំបាត់អារម្មណ៍ស្មុគស្មាញក្នុងខួរក្បាលបាន ដោយធ្វើឲ្យអ្នកមិនសូវស្មុគស្មាញក្នុងអារម្មណ៍ឡើយ។ ដូចនេះ សុខភាពអ្នកនឹងល្អខ្លាំង ដោយសារតែអារម្មណ៍ស្រស់ស្រាយមួយនេះ។
  • ប្រសិនជាអ្នកមានជំងឺគេងមិនលក់ អ្នកអាចសាកល្បងញ៉ាំទឹកមុនពិសារអាហារបាន ព្រោះវាអាចធ្វើឲ្យអ្នកគេងលក់ស្រួលដោយមិនចាំបាច់លេបថ្នាំងងុយគេងនោះទេ។
  • ក្រោយពេលដែលអ្នកពិសារទឹកបែបនេះរួច ប្រព័ន្ធទាំងឡាយក្នុងរាងកាយអ្នកនឹងអាចដើរស្រួល ដោយធ្វើឲ្យកោសិកាមហារីកមិនងាយរីកដុះដាលក្នុងរាងកាយអ្នកឡើយ។ ដូចនេះ អ្នកនឹងអាចចៀសពីជំងឺមហារីកបាន។
  • ជំងឺបេះដូង និងជំងឺស្ទះសរសៃឈាម នឹងមិនកើតឡើងលើខ្លួនអ្នកទេនៅពេលដែលអ្នកតែងតែពិសារទឹកមុនពេលញ៉ាំអាហារផ្សេងៗ។ ដូចនេះ អ្នកអាចចាប់ផ្តើមសាកល្បងញ៉ាំទឹកនៅចន្លោះពេលមុនញ៉ាំអាហារបាន នោះអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ដូចខាងលើនេះ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com