ជាតិ
ព័ត៍មានសុខភាព
សុខភាព
តាមពិតទាំងនេះសោះ ! រក​ឃើញ​ហើយ​អាហារ​​នាំ​ឲ្យ​ឈឺសន្លាក់​ជា​ញឹកញាប់
10, Jun 2024 , 10:59 pm        
រូបភាព
មាន​អាហារ​ច្រើន​ណាស់​ដែល​អ្នក​គួរតែ​បញ្ចូល​ក្នុង​របប​អាហារ បើសិនជា​សន្លាក់​អ្នក​ងាយ​នឹង​ឈឺ​ច្រើន ។ ប៉ុន្តែ​ក៏​មាន​អាហារ​ជា​ច្រើន​ដែល​គួរតែ​ចៀសវាង​ដែរ​បើសិនជា​អ្នក​ចង់​បំបាត់​ការ​ឈឺចាប់​ក្នុង​សន្លាក់​នោះ​។ ដូច្នេះ​តើ​អាហារ​អ្វី​ដែល​អ្នក​គួរតែ​ចៀសវាង​ទៅ​បើសិនជា​មិន​ចង់​ឈឺសន្លាក់​បន្ថែម​ទៀត?

 
ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ

ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​កាលស្យូម ដែល​រាង​កាយ​ត្រូវការ​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ និង​បន្ថយ​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​។ ប៉ុន្តែ​ផលិតផល​ទាំងនេះ​ក៏​អាច​ធ្វើ​ឲ្យ​មានការ​រលាក​ដល់​ជាលិកា​ទន់​ៗ​របស់​សន្លាក់​ដែរ​។ ដូច្នេះ​បើសិនជា​អ្នកចេះ​តែ​យល់​ថា​ឈឺ ឬ​គាំង​ក្នុង​សន្លាក់​ជាប់ យក​ល្អ​គួរតែ​តម​អាហារ​នេះ​សិន​។
 
ញ៉ាំ​ប្រៃ

មនុស្ស​គ្រប់​គ្នា​ដឹង​ហើយ​ថា អាហារ​ប្រៃ​មិនល្អ​ចំពោះ​សុខភាព​ទេ ជា​ពិសេស​បេះដូង​តែ​ម្តង ដោយសារ​តែ​វា​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​។ តែ​ការ​ញ៉ាំ​ប្រៃ​ច្រើន​ក៏​អាច​នាំ​ឲ្យ​ខូច​សន្លាក់​បាន​ដែរ ដោយសារ​តែ​ជាតិ​សូ​ដ្យូ​ម​នឹង​ទៅ​កកកុញ​ក្នុង​សន្លាក់ ដែល​ជា​ហេតុ​នាំ​ឲ្យ​សន្លាក់​ងាយ​នឹង​ឈឺ ឬ​ហើម ជាមួយនឹង​ការ​លើស​សម្ពាធ​ឈាម​ទៀត​។
 
ញ៉ាំ​ផ្អែម​ពេក

តាម​ពិត​ទៅ​មិនសូវ​មាន​នរណា​ដឹង​ច្រើន​អំពី​ការ​ពិត​របស់​ជាតិ​ផ្អែម​ឡើយ ជា​ពិសេស​វា​ធ្វើ​ឲ្យ​មានការ​រលាក និង​អាច​បង្ក​ជា​ការ​ឈឺចាប់​ដល់​សន្លាក់​ថែម​ទៀត​ផង​។ ក្រៅពី​នេះ របប​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ខ្ពស់ គឺ​ងាយ​នឹង​ឡើង​ទម្ងន់ រហូត​ដល់​ដាក់​សម្ពាធ​ដល់​សន្លាក់ កែងជើង ជង្គង់ និង​ត្រគាក ដែល​ធ្វើ​ឲ្យ​វា​ងាយ​នឹង​រង​ការ​ឈឺចាប់​ណាស់​។
 
អាហារ​ចៀន ឬ​ឆា

យក​ល្អ​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ៗ​ផង ព្រោះ​វា​មិន​ស័ក្តិសម​សម្រាប់​អ្នក​ដែល​កំពុង​តែ​មាន​បញ្ហា​សន្លាក់​ទេ​។ អាហារ​មាន​ជាតិ​ខ្លាញ់​បែប​នេះ​អាច​ធ្វើ​ឲ្យ​មានការ​រលាក​ច្រើន ដោយ​មិន​រើសមុខ​ថា​ចំពោះតែ​សន្លាក់​មួយ​មុខ​ឡើយ​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​ខ្លាញ់​ច្រើន​ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​ធាត់​លើស​ទម្ងន់​ដែរ​។
 
ផលិតផល​កៃ​ឆ្នៃ

យោង​ទៅ​តាម​អ​ជ្ញា​ធរ​សុខាភិបាល អ្វី​ៗ​ទាំងអស់​ដែល​កៃ​ឆ្នៃ​អាច​ធ្វើ​ឲ្យ​សន្លាក់​រង​ការ​ឈឺចាប់​បាន​ទាំងអស់​។ ដោយសារ​តែ​អាហារ​ទាំងនេះ​ផ្ទុក​ទោ​ដោយសារ​ធាតុគីមី​ច្រើន ដែល​ធ្វើ​ឲ្យ​កើតជា​ការ​រលាក​តែ​ម្តង​។​ក្រៅពី​នេះ​អាហារ​កៃ​ឆ្នៃ​សម្បូរ​ជាតិ​ផ្អែម និង​ប្រៃ​ណាស់​។
 
គ្រឿង​ស្រវឹង

អ្នកជំនាញ​និយាយ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព តែបើ​ញ៉ាំ​ច្រើន​វិញ នឹង​បង្ក​ជា​បញ្ហា​ដល់​សុខភាព​វិញ ហើយ​ក្នុង​នោះ​ក៏​មានការ​ឈឺសន្លាក់​ផង​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com