ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ ! ភ្នែក​ទៅ​ជា​ក្រហម​អាច​ធ្វើ​ឲ្យ​រលាក​ឬ​បង្ក​រោគ
12, Jun 2024 , 6:59 am        
រូបភាព
ភ្នែក​ក្រហម​គឺជា​បញ្ហា​ដែល​កើត​មាន​ជា​ញឹកញាប់​មួយ និង​អាច​កើតឡើង​តែ​ភ្នែក​ម្ខាង ឬ​ទាំង​សងខាង​។ ភាព​ក្រហម​នេះ​មាន​ជាប់​ទាក់ទង​នឹង​ការ​រីក​របស់​សរសៃឈាម​លើ​ផ្ទៃ​របស់​ភ្នែក ដោយសារ​តែ​ការ​រលាក ការ​កកិត ឬ​ការ​បង្ក​រោគ ។

 
ភាគ​ច្រើន ការ​រលាក​ដែល​នាំ​ឱ្យ​ក្រហម​ភ្នែក​នោះ​កើតឡើង​នៅ​លើ​ភ្នាស​គម្រប​ភ្នែក​ពណ៌​ស និង​កម្រាល​របស់​ត្របកភ្នែក​ខាងក្នុង​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​នៃ​ការ​ក្រហម​ភ្នែក​៖
  • អា​ឡែ​ហ្ស៊ី​ភ្នែក
  • ការ​បង្ក​រោគ​ដោយ​បាក់តេរី​នៅ​ភ្នែក
  • រលាក​ត្របកភ្នែក
  • ដាច់ដោច​ស្រទាប់​ភ្នែក​ខាងក្រៅ​គេ​បង្អោះ
  • ដំបៅ​នៅ​ស្រទាប់​ភ្នែក​ក្រៅ​គេ​បង្អោះ
  • ភ្នែក​ស្ងួត
  • ជំងឺ​ត្របកភ្នែក​លាន​ចេញ​ក្រៅ
  • ជំងឺ​ត្របកភ្នែក​លាន​ចូល​ក្នុង
  • រលាក​ភ្នាស​គ្រប់​ភ្នែក​ខាងក្នុង
  • មាន​កំទិចកំទី​នៅ​ក្នុង​គ្រាប់ភ្នែក
  • អា​ឡែ​ហ្ស៊ី​អាកាសធាតុ
  • រលាក​ភ្នែក
  • ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​នៅ​ជាលិកា​ជុំវិញ​ភ្នែក​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com