ជាតិ
ព័ត៍មានសុខភាព
សុខភាព
បុគ្គល៣ប្រភេទនេះ មិនអាចញ៉ាំកាហ្វេបានទេ
13, Jun 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៣ប្រភេទដែលមិនគួរពិសារកាហ្វេ។ តើមានអ្វីខ្លះទៅ?

  • កូនក្មេងដែលកំពុងធំលូតលាស់មិនគួរញ៉ាំកាហ្វេនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការធំលូតលាស់ ដោយបង្អាក់មិនឲ្យរាងកាយលូតលាស់បានល្អនោះឡើយ។ ជាពិសេស ក្រោយពេលដែលផឹករួច វានឹងធ្វើឲ្យអ្នកវិលមុខ ងងុយតែគេង ដោយពិបាកផ្តោតអារម្មណ៍ក្នុងការសិក្សាខ្លាំងណាស់។
  • អ្នកដែលមានជំងឺបេះដូងមិនគួរញ៉ាំកាហ្វេឡើយ ព្រោះសារធាតុកាហ្វេអ៊ីនដែលមានក្នុងនោះនឹងធ្វើឲ្យប៉ះពាល់ដល់បេះដូងជាខ្លាំង ដោយធ្វើឲ្យបេះដូងរងសម្ពាធខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកែទម្លាប់ពិសារកាហ្វេនេះចេញដើម្បីសុខភាពបេះដូងរបស់អ្នក។
  • អ្នកដែលមានជំងឺពុកឆ្អឹង ក៏មិនគួរញ៉ាំកាហ្វេដែរ ព្រោះវាអាចធ្វើឲ្យអាការៈពុកឆ្អឹងរបស់អ្នកកាន់តែធ្ងន់ធ្ងរបាន។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ដើម្បីសុខភាពឆ្អឹងរបស់អ្នក។
  • បុគ្គលដែលកំពុងប្រើថ្នាំ ក៏មិនគួរផឹកកាហ្វេដែរ ព្រោះសារធាតុកាហ្វេអ៊ីនអាចបង្អាក់មិនឲ្យថ្នាំនោះមានប្រសិទ្ធភាព ដោយធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុត ទើបសុខភាពមិនទ្រុឌទ្រោមទៅៗ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com