ជាតិ
សេដ្ឋកិច្ច
តម្បាញហូលថ្ករលើក លក់បានតម្លៃថ្លៃជាងថ្ករបី អ្នកស្រី យួន គឹមអ៊ី ស្ថិតលើកីតម្បាញរបស់ខ្លួន ក្រោមលំនៅដ្ឋានក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ខេត្តតាកែវ។
× តាកែវ៖ ពីមុនការត្បាញហូល ឬផាមួង គេស្គាល់ ឬប្រើប្រាស់តែថ្ករបីប៉ុណ្ណោះ។ តែបច្ចុប្បន្នការតម្បាញនៅស្រុកព្រៃកប្បាស ខេត្តតាកែវ គេឃើញមានស្ត្រីអ្នកតម្បាញមួយចំនួនងាកមកត្បាញ ដោយប្រើថ្ករលើក។ ថ្ករលើកនេះ មានថ្ករច្រើនជាង មានភាពស្មុគស្មាញ និងត្រូវចំណាយប្រាក់កាសលើសូត្រ និងពេលវេលាច្រើនជាង។ ប៉ុន្តែកំណាត់សំពត់ដែលប្រើថ្ករលើកត្រូវបាន អ្នកស្រី យួន គឹមអ៊ី អ្នកភូមិភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ថាលក់បានថ្លៃជាងថ្ករបី ព្រោះកំណាត់សំពត់ ដែលចេញពីថ្ករលើក គោមនៃសំពត់ផុសចេញស្អាតជាង និងលក់បានតម្លៃថ្លៃជាងផងដែរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com